ឆ្ងាញ់ណាស់!!! វិធីធ្វើចេកឆឹងទឹកស្ករពិសេស (មានវីដេអូ)

គ្រឿងផ្សំ៖ ចេក ៥-៦ផ្លែ,ស្ករស ៥០០ក្រាម,ខ្ទិះដូង ១៥០មីលីលីត្រ,ទឹកក្រូចឆ្មារបន្តិច,អំបិលបន្តិច,ទឹក ៦០០មីលីលីត្រ,ស្លឹកតើយ ៣-៤សន្លឹក។

វិធីធ្វើ៖១.ដាំឆ្នាំងដាក់ទឹកចូល រួចដាក់ស្ករស និងស្លឹកតើយចូលកូរឲ្យចូលរលាយស្ករសព្វល្អ ហើយដាក់ចេកចូល ច្របាច់ក្រូចឆ្មារចូលបន្តិចកូរឲ្យសព្វចូលគ្នា។២.ធ្វើទឹកខ្ទិះ ដាំឆ្នាំងដាក់ខ្ទិះដូងចូល ដាក់អំបិលបន្តិចកូរឲ្យសព្វចូលគ្នាទុកមួយរំពុះ។៣.ពេលញ៉ាំយកចេកឆឹងដាក់ចាន ហើយស្រោចទឹកខ្ទិះចូលពីលើជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *