វត្តខ្មែរចំណាស់មួយនៅកម្ពុជាក្រោម ត្រូវបានភ្លើងឆេះស្ទើរទាំងស្រុង ខូតខាតវត្ថុមានតម្លៃជាច្រើន មូលហេតុសង្ស័យដោយសារតែ…
កាលពីពេលថ្មីៗនេះ វត្តខ្មែរមួយឈ្មោះ«បិដកត្យារាម»ដែលមានអាយុកាល១៣៧៩ឆ្នាំនៅខេត្តព្រះត្រពាំងក្នុងទឹកដីខ្មែរកម្ពុជាក្រោមត្រូវបានភ្លើងឆាបឆេះស្ទើរទាំងស្រុងកាលពីល្ងាចថ្ងៃទី១៦ខែមករាឆ្នាំ២០២០។បើតាមលោកថាច់-ឡែន ប្រធានសហគមន៍ខ្មែរកម្ពុជាអគ្គិ.ភ័យនេះបានប.ង្កឱ្យខូចខា.តព្រះពុទ្ធរូបជាច្រើនសម្ភារនិងវត្ថុមានតម្លៃជាច្រើន។មូលហេតុដែលបណ្តាលឱ្យមានភ្លើងឆាបឆេះអារាមដ៏ចំណាស់នេះត្រូវបានគេសង្ស័យថាឆ្លងចរន្តអគ្គិសនីក្នុងកុដិមួយហើយបន្តឆេះរាលដាលកាន់តែខ្លាំងទើបមានអន្តរាគមន៍ពីព្រះសង្ឃនិងពលរដ្ឋ។
បើតាមការចុះផ្សាយរបស់វិទ្យុសំឡេងខ្មែរកម្ពុជាក្រោមវត្តបិដកត្យារាមនេះសាងសង់ពីឈើដំបូលប្រក់ដោយក្បឿងបុរាណរនាបក្ដារធ្វើពីឈើជញ្ជាំងបាំងដោយក្តារនៅខាងក្នុងនិងផ្នែកជាច្រើនទៀតរចនាតាមរូបមន្តរបស់ខ្មែរពីបុរាណ។វត្តនេះត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី២ក្នុងឆ្នាំ៦៤១គ.ស.។គិតមកដល់ឆ្នាំ២០២០វត្តនេះមានអាយុកាល១៣៧៩ឆ្នាំ។លោកថាច់-ឡែនបញ្ជាក់ថាវត្តនេះពិតជាមានអាយុកាល១៣៧៩ឆ្នាំមែន៕ប្រភពអត្ថបទ៖ប្រជាប្រិយ