ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ទទួលបានមាន់ជេីងធំដ៏ចម្លែក ដែលមានតម្លៃរហូតដល់ទៅ…
ភ្នំពេញ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងស្គាល់ច្បាស់ហើយ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ដែលលោក គឺជាអ្នកឧកញ៉ាមួយរូបដ៏មាន ឈ្មោះល្បីមួយរូប និងជាស្ថាបនិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដោយផ្ដោតទៅលើវិស័យ ឧស្សហកម្ម និងកសិកម្ម ដែលមានបុគ្គលិករហូតជិត ១មុឺននាក់ឯណោះ។ ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី ក៏តែងតែធ្វើអំពើមនុស្សធម៌ជាច្រើន ដេីម្បីជួយទៅដល់បងប្អូនប្រជាជនខ្មែរ ជាពិសេស ចំពោះប្រជាកសិករ និងអ្នកដែលមានជីវភាពក្រីក្រលំបាកផងដែរ។
ជាក់ស្តែង កាលពីពេលថ្មីនេះ នាថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធីក៏បានប្រកាសបើកដំណើរការ សួនសត្វថ្មីរបស់ខ្លួន ស្ថិតនៅ ឃុំស្ដុះ និងឃុំសែនដី ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ហើយក្នុងសួនសត្វមួយនេះដែរ គឺសម្បូទៅដោយសត្វជាច្រើនប្រភេទ បូករួមនឹងទេសភាពបែបធម្មជាតិតែម្ដង។
យ៉ាងណាមិញ កាលពីម្សិលមិញនេះ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ អ្នកឧកញ៉ា ហ៊ុន តូ បានធ្វើឲ្យមហាជនមានការ ចាប់អារម្មណ៏ជាខ្លាំង ចំពោះសត្វ ២ប្រភេទ ដែលជាសត្វមានតម្លៃខ្ពស់ ដោយអ្នកឧកញ៉ា ហ៊ុន តូ បានយកមកប្រគល់ជូន ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី ទុកសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ចើញមកលេងកម្សាន្ដសួនសត្វ ឯកឧត្ដម ម៉ុង ឬទ្ធី បានទស្សនា។តួយ៉ាង យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី
បានសរសេរប្រាប់ឱ្យដឹងថា៖”ដូចបានសន្យា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្មួយបានសន្យាថានឹងអោយមាន់ជេីងធំដ៏ចម្លែកចំនួនប្រាំគូរ និងខ្លាដំបងមួយគូរ ពេលនេះពូបានទទួលមាន់ប្រាំគូរហេីយ ឯចំណែកខ្លា កំពង់តែធ្វើទ្រុង សម្រាប់ដាក់វាអោយបានល្អសិន។ ពូសុំអរគុណក្មួយខ្លាំងណាស់ ដែលកន្លងមកតែងតែបានអោយសត្វជាច្រើនប្រភេទ សម្រាប់យកមកអោយពូថែរក្សាការពារទុកអោយប្រជាជនយេីងបានមកចូលទស្សនា“។
ក្នុងនោះដែរ ចំពោះតម្លៃនៃប្រភេទសត្វ ស្ដេចមាន់ជើងធំ ដែលអ្នកឧកញ៉ា ហ៊ុន តូ បានប្រគល់ជូនឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី កាលពីម្សិលមិញនេះ គឺមានតម្លៃ ក្នុងមួយគូរ រហូតទៅដល់ ២,៥០០ដុល្លារឯណោះ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ ភ្នំពេញប៉ុស្ដិ៍ (Post Khmer) កាលពីឆ្នាំ២០១៥ ប៉ុន្ដែគិតមកដល់ពេលបច្ចុប្បន្ននេះ តម្លៃអាចនឹងមានការប្រែប្រួល។ប្រភព៖ ហ្វេសប៊ុក