ក្មេងៗជំនាន់នេះ ភាគច្រើនមិនស្គាល់ទេ!!! ល្បែង«បាយខំុ»ជារបស់ខ្មែរ…(មានវីដេអូ)

តាមផេកហ្វេសប៊ុកមួយដែរមានឈ្មោះ Keo Chanbo បានបង្ហោះ និងសរសេររៀបរ៉ាប់ថា៖ «ល្បែងបាយខុំ ៖ ជាល្បែងដែលត្រូវលេងដោយមនុស្ស ២ នាក់។ បាយខុំដែលមានប្រិយភាពជាងគេច្រើនមាន១០រន្ធនិងគ្រាប់ចំនួន ៤២(ឬក៏អាចមាន ច្រើនជាង ហ្នឹងក៏បានគឺសម្រេចតែគូប្រកួតណាត់សន្យាគ្នាជាមុន) ។

មួយប៉ែក ឬមួយស្រុកមាន៥រន្ធ ។ ដំបូងគេ​ដាក់គ្រាប់​៥​គ្រាប់ក្នុងរន្ធក្បាលមឿង និងដាក់៤ គ្រាប់ក្នុងរន្ធធម្មតា ។ អ្នកចាប់ដើរ មុនត្រូវចាប់គ្រាប់ពីរន្ធណាមួយក្នុង ប៉ែករបស់ខ្លួនហើយទម្លាក់ ម្ដង១ គ្រាប់ៗ ក្នុង១រន្ធ។ បើអស់គ្រាប់នៅត្រង់រន្ធណា ,គេត្រូវ យកគ្រាប់នៅរន្ធបន្ទាប់បណ្តើរដៃបន្តទៅមុខទៀត។ លុះដើរអស់គ្រាប់ត្រង់ រន្ធណាហើយរន្ធបន្ទាប់នោះជារន្ធទទេនោះគេ​នឹងស៊ីគ្រាប់នៅរន្ធបន្ទាប់រន្ធទទេនោះ ។

ប៉ុន្តែបើគេដើរអស់គ្រាប់ហើយហើយមកជួបនឹងរន្ធ ទទេដល់ទៅ ២ជាប់គ្នានោះគេហៅ ថាឃ្វាង ។ ពេលនោះអ្នកទី ២ ត្រូវចាប់ផ្តើមដើរវិញ ម្តង។ នៅចុងបញ្ចប់គូប្រកួតណាទទួលបានគ្រាប់ច្រើនជាងគេ, អ្នកនោះជាអ្នកឈ្នះ។អ្នកស្រី កែវ ច័ន្ទបូរណ៍រូបខាងក្រោមនេះជាចម្លាក់ក្បាច់ប្លែកនៃរន្ធបាយខុំ»៕

Leave a Reply

Your email address will not be published. Required fields are marked *