មើលហើយចង់ធ្វើញុាំ!! វិធីងាយៗធ្វើបុកកន្ទួតចេកខ្ចី… (មានវីដេអូ)

គ្រឿងផ្សំ៖ កន្ទួត ២០០ក្រាម,ចេកខ្ចី ២-៣ផ្លែ,ម្ទេសក្រៀម ឬម្ទេសស្រស់ ១០-១២គ្រាប់,ទឹកត្រី ៥០មីលីលីត្រ,ទឹកកាពិ ឬទឹកប្រហុក ៥០មីលីលីត្រ,ទឹកក្រូចឆ្មារ ៣០មីលីលីត្រ,ស្ករត្នោត ៣០ក្រាម។

វិធីធ្វើ៖
១.យកត្បាល់ដាក់ម្ទេសចូលបុកឲ្យសព្វ រួចដាក់កន្ទួតចូលបុកឲ្យម៉ត់បន្តិច ហើយចិតចេកខ្ចីជាចង្វាៗដាក់ចូលបុកចូលគ្នាឲ្យសព្វ
២.បន្ទាប់មកដាក់ទឹកកាពិ ឬទឹកប្រហុក ទឹកត្រី ស្ករត្នោត និងទឹកក្រូចឆ្មារចូលបុកច្របល់ចូលគ្នាឲ្យសព្វ ហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *