ខ្លាំងមែន!!! តស៊ូពីទុនតែ ៥០០ដុល្លារ រហូតបង្កើតក្រុមហ៊ុនផលិតស្ករកៅស៊ូល្បីលំដាប់ពិភពលោក
លោក William Wrigley, Jr. ជាអ្នកជំនួញ និងជាម្ចាស់ឧស្សាកម្មផលិតស្ករកៅស៊ូដែលធំជាងគេនៅលើពិភពលោក សញ្ញាតិ អាមេរិក ផ្តើមបង្កើតក្រុមហ៊ុនពីលុយក្នុងដៃប្រមាណតែ៥០០ដុល្លារប៉ុណ្ណោះ។William Wrigley, Jr. កើតនៅក្នុងឆ្នាំ ១៨៦១ ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក។
រហូតដល់វ័យជំទង់ រូបគេបានសម្រេចចិត្តធ្វើការងារពេញម៉ោងជាអ្នកលក់ឲ្យឪពុក ដើរលក់សាប៊ូដុំគ្រប់ទីកន្លែង ដោយជិះ រទេះសេះ ឫ រថភ្លើងពីក្រុងមួយ ទៅក្រុងមួយទៀត ដោយភាពប៉ិនប្រសព្វក្នុងការលក់ដែលគេបានហ្វឹកហាត់និងបានអនុវត្តន៍ មកជាច្រើនឆ្នាំ ពិសេសយុទ្ធសាស្ត្រក្នុងការលក់ដោយបន្ថែមលើមុខទំនិញ។
ឆ្នាំ ១៨៩២ William Wrigley, Jr. បានប្រើយុទ្ធសាស្ត្រថ្មី ជ្រើសរើសយកម្សៅដុតនំ និងស្ករកៅស៊ូ ធ្វើជាគ្រឿងបន្ថែមសម្រាប់ការលក់របស់ខ្លួន។ គាត់សម្រេចចិត្តលាឈប់ពីការងារជាអ្នកលក់ឲ្យឪពុក ខ្ចីលុយពីពូប្រមាណ ៥០០ដុល្លារអាមេ រិក ចាប់ផ្តើមក្រុមហ៊ុន Wrigley Jr. Company ផលិតស្ករកៅស៊ូ ដែលឲ្យឈ្មោះថា Juicy Fruit នៅឆ្នាំ ១៨៩៣ ដែលក្រោយមកក៏ដូរឈ្មោះដាក់ថា DOUBLEMINT។លោក William Wrigley, Jr. បានស្លាប់នៅក្នុងឆ្នាំ ១៩៣២៕ប្រែសម្រួលដោយ៖ SITHONG ប្រភព៖ wikipedia