អាយុគ្រាន់តែជាតួលេខ!! គូស្នេហ៍មួយគូ បានរៀបការទាំងវ័យក្មេង ធ្វើអោយមហាជនមានការចាប់អារម្មណ៍ជាខ្លាំងដោយសារតែ…(មានវីដេអូ)
មនុស្សយើងម្នាក់ៗ មិនថាជាមនុស្សស្រី ឬក៏ជាមនុស្សប្រុសនោះទេ តែងតែមានការស្រលាញ់ និងឆ្លងមិនផុតពីសេចក្តីស្នេហានោះឡើយ ជាពិសេសចំពោះយុវវ័យតែម្តង គ្រាន់តែធំពេញវ័យភ្លាម ក៏ចាប់ផ្តើមមានអារម្មណ៏ចេះស្រលាញ់ និងអៀនខ្មាស់ច្រើនជាដើម នេះគឺជារឿងធម្មតាទៅហើយ ដែលមនុស្សគ្រប់រូបចៀសមិនផុតនោះទេ។
ដោយឡែក ក្រឡេកមកមេីលពីគូស្នេហ៍មួយគូនេះវិញ ដែលកាលពីពេលថ្មីៗនេះ អ្នកទាំងពីរទេីបតែរៀបការជាមួយគ្នា ហេីយអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងនោះ ប្តីប្រពន្ធថ្មីថ្មោងមួយគូនេះមានភាពវ័យក្មេង និងមានអាយុត្រឹមតែ ១៥ ទៅ១៦ឆ្នាំប៉ុណ្ណោះ តែដោយសារការស្រលាញ់មានចំពោះគ្នា ទេីបចាស់ទុំទាំងសងខាងក៏បានបំពេញបំណងរបស់អ្នកទាំង២។
ទន្ទឹមនឹងនេះផងដែរ ក៏មានការចូលរួមបញ្ចេញជាមតិយោបល់ពីប្រិយមិត្តជាច្រើន ក្នុងនោះមានប្រិយមិត្តម្នាក់ បានចោទសួរថា តេីពួកគេនឹងរកសុីអ្វីទៅ? ក្នុងនោះដែរ នារីម្នាក់ដែលបានចូលរួមក្នុងកម្មវិធីមង្គលការខាងលើនេះ និងមានគណនីហ្វេសប៊ុកឈ្មោះ Khy Minea បានប្រាប់ឲ្យដឹងថា ពួកគេធ្វេីការរោងចក្រ បន្ទាប់ពីរៀបការរួច។
ថ្វីត្បិតតែគូស្វាមីភរិយាថ្មីថ្មោងនេះនៅក្មេងខ្ចីបែបនេះក្តី ប៉ុន្តែអោយតែពួកគេចេះស្រលាញ់គ្នាទៅវិញទៅមក ចេះអធ្យាស្រ័យ និងខិតខំប្រឹងប្រែងជាមួយគ្នានោះ សុភមង្គលនឹងកេីតមានឡេីងជាក់ជាមិនខានឡេីយ ហេីយក៏សូមជូនពរដល់ដល់អ្នកទាំង២ស្រលាញ់គ្នាជារៀងរហូត មានសុភមង្គល និងរកសុីមានបានផងដែរ។
មានវីដេអូខាងក្រោម
khosja