នំប៉័ងសាច់ជ្រូកបំពង ឆ្ងាញ់ពិសារជាមួយរូបមន្តចុងភៅពិសេស!!!

#គ្រឿងផ្សំ -នំប៉័ងសាំងវិច 10 បន្ទះ -សាច់ជ្រូកចិញ្រ្ចាំ ៣ ខាំ -ពងមាន់ ១គ្រាប់ -ជីវ៉ាន់ស៊ុយចិញ្រ្ចាំ ១ ស្លាបព្រា -ខ្ទឹមស ១ ស្លាបព្រា -ម្រេចម៉ត់ ១/៤ ស្លាបព្រា -ទឹកស៊ីអ៊ីវ ២ ស្លាបព្រា -អំបិល ១/៤ ស្លាបព្រា -ប្រេងឆា

#វិធីធ្វើៈ ១. បុកជីវ៉ាន់ស៊ុយ ខ្ទឹមស និងម្រេចឲ្យម៉ត់ ហើយលាយជាមួយសាច់ជ្រូកចិញ្រ្ចាំ ពងមាន់ ស៊ីអ៊ីវ និងអំបិល ម្រេច ខ្ទឹមស ច្របល់ឲ្យសព្វ។ ២. កាត់នំប៉័ងជាពីរ ដាក់សាច់ជ្រូកដែលលាយហើយ១ស្លាបព្រាល់នំប៉័ងដាក់ចំពាក់កណ្តាលពីលើ ហើយយកជ្រលក់ទឹកពងមាន់ដែលនៅសល់លាបលើនំប៉័ង។

៣. ដាក់ប្រេងក្នុងខ្ទះឲ្យក្តៅបំពងនំប៉័ងឲ្យស្រួយ និងមានពណ៌លឿងព្រឿងៗទាំងសងខាង យកចេញសម្រោះខ្លាញ់ដោយក្រដាសបឺតខ្លាញ់។ ៤. រៀបដាក់ចាន ទទួលទានក្តៅៗជាមួយទឹកជ្រលក់។

ប្រភព៖ Sok Samnang

Leave a Reply

Your email address will not be published. Required fields are marked *