គាំទ្រអំពើល្អ!!! លោកស្នងការ និងមន្រី្តនគរបាលខេត្តកំពង់ចាមបានជួយដល់ ប្អូនប្រុសខាត់សារ៉ាស្បែកជើងអោយបានរៀនសូត្រដូចក្មេងដទៃ
ថ្មីៗនេះមានការចែកចាយជាច្រើនពីក្មេងប្រុសម៉ាប់វៃសារ៉ាស្បែកជើងម្នាក់ នៅខេត្តកំពង់ចាម គឺជាក្មេងម្នាក់ដែលមានការតស៊ូក្នុងជីវិត ហើយក៏តែងតែធ្វើឲ្យមនុស្សជុំវិញខ្លួនរបស់គេសើចសប្បាយ និងស្រលាញ់រូបគេ ហើយពេលនេះប្រុសម៉ាប់វៃសារ៉ាស្បែកជើង កាន់តែមានភាពកក់ក្តៅបន្ថែមទៀតហើយ ក្រោយទទួលបានការជួយពីសប្បុរសធម៌មួយរូប។
នេះបើយោងតាមការបញ្ជាក់ពីហ្វេសបុកផេចឈ្មោះ កំពង់ចាម កំពង់ចិត្ត ដែលបានសរសេរៀបរាប់ថា: ប្រុសម៉ាប់វៃសារ៉ាស្បែកជេីង ឡូវនេះបានចូលរៀន មានអាហាញាំគ្រប់គ្រាន់ រូបរាងធំជាងមុន ដោយមានការទំនុបបំរុងពីលោកស្នងការ និងមន្រី្តនគរបាលខេត្តកំពង់ចាម។តាមរយៈរូបភាពឃើញថាប្អូនមានសាច់មានឈាមណាស់ ហើយបង្ហាញស្នាមញញឹមដ៏សប្បាយរីករាយ ក្រោយពេលបានចូលរៀនសូត្រដូចគេដូចឯង៕