បាត់មុខយូរដែរហើយ!!! តារាទឹកភ្នែក ដាញ់ ម៉ូនីកា ស្ងាត់ៗមកលេងប្រទេសកំណើតរបស់ខ្លួនដែរតើ…

ភ្នំពេញ៖​ នៅចាំដាញ់ ម៉ូនីកាបានទេដែលនាង ជាតារាស្រីល្បីខ្លាំង ក្នុងការសម្ដែងរឿងខ្មែរបែបបុរាណ ដែល នាងមានស្នាដៃក្នុងការថតរឿងនេះ មានការគាំទ្រច្រើនពីពុកម៉ែ បងប្អូន ដែលនិយមចូលចិត្តតាមដានមើលរឿងខ្មែរបែបបុរាណ ។យ៉ាងណាមិញ ស្នាដៃក្នុងការថតសម្ដែងរឿងរបស់ ដាញ់ ម៉ូនីកា សុទ្ធសឹងតែមានហ្វេនៗគាំទ្រនៅស្នាដៃរបស់អ្នកនាង។ ដែលនាងបានលេងនៅរឿងជាច្រើនដូចជា មរណមាតា ទុំទាវ និងមានរឿងជាច្រើនផ្សេងទៀត ដែលនាងបានចូលរួមសម្តែង ។

តែនាងបានដើរចេញពីសិល្បៈភ្លាមៗ បន្ទាប់ពីនាងមានគ្រួសារ ជាអនិកជនដែលរស់នៅស្រុកក្រៅ ។គ្រប់គ្នាច្បាស់ជានៅចាំនាង ដែលពលនេះ ដាញ់ ម៉ូនីកា បានត្រលប់មកលេងមាតុភូមិខ្មែរយើងហើយ ខណៈពេលដែលនាង បានឈប់ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ ។ ដែលពេលនេះ នាងកំពុងតែស្ថិតនៅកម្ពុជា បើតាមរូបភាព នាងបានទៅលេងនៅឯខេត្តសៀមរាបដែលជាទឹកដីដ៏អស្ចារ្យ មិនថាមានគ្រួសារ និងកូនយ៉ាងណាក៏ សម្រស់នៅតែក្មេង ហើយមានភាពស្រស់ស្អាតដដែល។ ប្រភព៖ Oun yeye funny show

Leave a Reply

Your email address will not be published. Required fields are marked *