គ្រោះមហន្តរាយធំហើយ!! ប្រជាជនហ្វីលីពីន រាប់ម៉ឺននាក់ភៀសខ្លួន ខណៈភ្នំភ្លើង Taal កាន់តែបង្ហាញសញ្ញាមិនស្រួល…(មានរូបភាព)

ក្ដៅៗ ប្រជាជនហ្វីលីពីន រាប់ម៉ឺននាក់ភៀសខ្លួន ខណៈភ្នំភ្លើង Taal កាន់តែបង្ហាញសញ្ញាមិនស្រួល…(មានរូបភាព) មិនខ្វល់ថាភ្នំភ្លើងផ្ទុះ ឬមិនផ្ទុះដូចការព្រមានឡើយ ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ គឺផេះដែលជះចេញពីភ្នំភ្លើងថាអាល (Taal) ភាគខាងត្បូងរដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីនកំពុងតែកញ្ជ្រោលខ្លាំងឡើងៗហើយ ដែលធ្វើឲ្យប្រជាជនជុំវិញនោះពិបាករស់នៅបំផុត ហើយពួកគេបាននិងកំពុងជម្លៀសចេញយ៉ាងបន្ទាន់។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០។ភ្នំភ្លើងធំបំផុតមួយនៅហ្វីលីពីនខាងលើនេះ បានចាប់

ផ្តើមជះកម្អែល និងធូលីផេះផង់ តាំងតែពីថ្ងៃអាទិត្យសប្តាហ៍មុននេះមកម្ល៉េះ ហើយរហូតមកដល់ថ្ងៃចន្ទម្សិលមិញនេះ អាជ្ញាធរជំនាញរបស់ហ្វីលីពីន បានចេញសារព្រមានរហូតដល់កម្រិត៤ ដែលជាកម្រិតខ្ពស់មួយ។ ប្រការនេះមានន័យថា ភ្នំភ្លើង Taal នឹងអាចផ្ទុះគ្រប់ពេលវេលា ហើយប្រជាជននៅជុំវិញនោះប្រមាណជិត ៥០,០០០នាក់ត្រូវតែជម្លៀសចេញជាបន្ទាន់។អាជ្ញាធរហ្វីលីពីនបានអះអាងថា បើសិនជាភ្នំភ្លើង Taal ផ្ទុះឡើងនោះ វាក៏នឹងបង្ក

ជារលកយក្សស៊ូណាមិ គ្របដណ្តប់តំបន់ជុំវិញបឹងភ្នំភ្លើងនោះផងដែរ ហេតុដូច្នេះប្រជាជនដែលស្ថិតនៅជុំវិញនោះ ត្រូវបានជម្លៀសចេញ បើមិនដូច្នោះទេអាជ្ញាធរអាចបង្ខំពួកគេឲ្យចេញតែម្តង។ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ មនុស្សប្រមាណជាង ២៤,០០០នាក់ហើយត្រូវបានជម្លៀសចេញពីកោះភ្នំភ្លើង និងតំបន់ជុំវិញ ខណៈរំញ័រតិចៗបានកើតឡើងជាច្រើនដងមកហើយ។គួរបញ្ជាក់ថា ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី និងភ្នំភ្លើងរបស់ហ្វីលីពីន ហ្វីវូកស៍

(Phivolcs) បានដំឡើងកម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើងឈ្មោះថា ថាអាល (Taal) នៅឯក្រុង ថាលីសេយ (Talisay) ក្នុងខេត្តបាតាងហ្គាស (Batangas) ចម្ងាយប្រហែល ៦៦គីឡូម៉ែត្រភាគខាងត្បូងទីក្រុងម៉ានីល អភិបាលក្រុង Talisay លោក ហ្គែរី ណាថាណួន (Gerry Natanuan) បាន

ឲ្យដឹងថា មនុស្សជិត ៥ម៉ឺននាក់ដែលរស់នៅក្បែរភ្នំភ្លើង Taal ដែលជាទីតាំងទេសចរណ៍ យ៉ាងមានប្រជាប្រិយមួយ បានជម្លៀសខ្លួនចាប់តាំងពីយប់ថ្ងៃអាទិត្យ ខណៈមួយចំនួនតូចដែលពុំទាន់ចេញ នឹងត្រូវបង្ខំឲ្យចេញដើម្បីសុវត្ថិភាព។ ការផ្ទុះបញ្ចេញផ្សែង និងផេះនៃភ្នំភ្លើងនោះបានបង្កឲ្យកម្ទេចផេះធ្លាក់នៅតំបន់ជុំវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *