អូស្រ្តាលី៖ ការ៉ុត និងដំឡូងជាង2000គីឡូក្រាម ដឹកតាមឧទ្ធម្ភាគចក្រ ជិះទម្លាក់ដើម្បីតែ…

ក្នុងហ្វេសប៊ុកមួយឈ្មោះ Aplus Cooc បានបង្ហោះរូបភាព និងសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ព្រមទាំងបានបញ្ជាក់ឲ្យដឹងថា៖“ការ៉ុត និងដំឡូងជាង2000គីឡូក្រាម ដឹកតាមឧទ្ធម្ភាគចក្រ ទំលាក់ទៅអោយសត្វព្រៃ ដែលគេចពីភ្លេីងឆេះព្រៃ នៅប្រទេសអូស្ត្រាលីរដ្ឋាភិបាលញូវសៅវែលបានចាត់ចែងបេសកកម្មដែលហៅថា ‘Operation Rock Wallaby’ សំរាប់ផ្តល់ចំណីអោយសត្វដែលរត់គេចនៅរស់ពីភ្លេីងព្រៃ។

មួយសប្តាហ៍មុននេះឧទ្យានជាតិនិងសេវាកម្មសត្វព្រៃញូវសៅវែលបានចាប់ផ្តើមបេសកកម្មរបស់ខ្លួនក្នុងការផ្តល់នូវចំណីអាហារទៅសត្វនៅជ្រលងភ្នំ Wolgan ឧទ្យានជាតិ Yengo ជ្រលង Kangeroo និងនៅជុំវិញឧទ្យាន Jenolan និងព្រៃ Currancubundi ។រហូតមកដល់ពេលនេះពួកគេបានទម្លាក់បន្លែស្រស់ជាង ២,២០០ គីឡូក្រាមសម្រាប់សត្វដែលរស់នៅខាងក្រោមក្នុងព្រៃការពារ។គំនិតផ្តួចផ្តើមដ៏កក់ក្តៅនេះកើតឡើងបន្ទាប់ពីមូលនិធិសត្វព្រៃពិភពលោកបានប៉ាន់ប្រមាណថាសត្វប្រមាណ ១,២៥ ពាន់លានក្បាលបានងាប់ដោយផ្ទាល់ឬដោយប្រយោលពីភ្លើងឆេះព្រៃនៅប្រទេសអូស្ត្រាលី៕

Leave a Reply

Your email address will not be published. Required fields are marked *