ជួយស៊ែរឲ្យប្រុងប្រយ័ត្នទាំងអស់គ្នា!! ចំពោះអ្នកដែលចូលចិត្តអង្គុយក្រោមកង្ហារ សូមមេត្តាមានការប្រយ័ត្នប្រយែងខ្ពស់ ជាពិសេសជាមួយកង្ហារចាស់ៗ…

ជាក់ស្ដែងយោងតាមប្រភពព័ត៌មានរបស់គណនីហ្វេសប៊ុកឈ្មោះ Meng Sreysros បានបង្ហោះរូបភាព២សន្លឹក ដោយបានសសេររៀបរាប់ថា៖

-ចំពោះអ្នកដែលចូលចិត្តអង្គុយក្រោមកង្ហារ សូមមេត្តាមានការប្រយ័ត្នប្រយែងខ្ពស់ ជាពិសេសជាមួយកង្ហារចាស់ចាស់។
-ហេតុការណ៍នេះបានកើតឡើងលើមិត្តភក្តិខ្ញុំផ្ទាល់នៅថ្ងៃទី ១៤ មករា ២០២០ ពេលរសៀលដែលកំពុងរៀនក្នុងថ្នាក់ជាមួយគ្នា បណ្តាលអោយគាត់មានរបួសត្រង់ខ្ទង់ច្រមុះ និងកន្ទុយភ្នែក ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ និង ខូចខាតកុំព្យូរទ័រអស់មួយគ្រឿង។​ ក្នុងនាមជាមិត្តរួមថ្នាក់មានភាពសោកស្តាយ ដែលមានហេតុការណ៍បែបនេះបានកើតឡើងលើគាត់បែបនេះ ។

-សូមស្នើអោយគណៈគ្រប់គ្រងសាលានានាជួយត្រួតពិនិត្យគ្រឿងបរិក្ខារក្នុងថ្នាក់ជាពិសេស បរិក្ខារចាស់ជាដើម ដើម្បីការពារដល់និស្សិត ដែលសិក្សានៅទីនេះ។

Leave a Reply

Your email address will not be published. Required fields are marked *