ពិតជាដំណឹងល្អមែន!! អ្នកវិទ្យាសាស្រ្តរកឃើញវ៉ាក់សាំង​បង្ការ​មេរោគ​អេ​ដស៍ (HIV)ហើយគ្រោង​ចេញ​នៅ​ពេលឆាប់ៗខាងមុខនេះហើយ…

ក្រុម​អ្នក​វិទ្យាសាស្ត្រ ជឿជាក់​ថា វ៉ាក់សាំង​ដើម្បី​ប្រឆាំង​នឹង​មេរោគ​អេ​ដស៍​-​បង្ការ​ការ​ឆ្លង​វីរុស​ដែល​បង្ក​ឱ្យ​មាន​ជំងឺអេដស៍ អាច​នឹង​រកបាន​នៅ​ឆ្នាំ​២០២១ នេះ​បើ​តាម Dailymail បាន​​ចេញផ្សាយកាលពី​ថ្ងៃ​ទី​២ ធ្នូ ២០១៩ ។​

​ក្រុម​អ្នក​វិទ្យាសាស្ត្រ មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​សាកល្បង​វ៉ាក់សាំង ចំនួន​បី​ផ្សេង​គ្នា គឺ​ជិត​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​របស់​ពួក​គេ​ហើយ ដែល​លទ្ធផល​នៃ​ការ​ពិសោធន៍​វ៉ាក់សាំង ត្រូវ​បាន​គេ​ស្គាល់​ថា HVTN 702, Imbokodo និង Mosaico នឹង​មាននៅ​ដើមឆ្នាំ​២០២១ ។​

​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​អាច​លេបថ្នាំ​ដែល​ធ្វើ​ឱ្យ​មេរោគ​មិន​អាច​រក​ឃើញ​បាន នេះ​មាន​ន័យ​ថា ពួក​គេ​មិន​អាច​ចម្លង​វីរុស​បាន​រួម​ទាំង​តាម​រយៈ​ការ​រួម​ភេទ​ផង​ដែរ ។​ទោះ​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​នេះ វ៉ាក់សាំង​បង្ការ​ការ​ឆ្លង​មេរោគ​អេ​ដស៍ HIV នេះ នៅ​មិន​ទាន់​ចេញ​ជា​ផ្លូវការ​នៅឡើយ​ទេ ។​

​ប្រធាន​ក្រុម​អ្នក​សាកល្បង​វ៉ាក់សាំង HIV ចំនួន​២​រូប គឺ​លោក​វេជ្ជបណ្ឌិត Susan Buchbinder នាយក​កម្មវិធី​ស្រាវជ្រាវ​ជំងឺអេដស៍ នៅ​មន្ទីរ​សុខាភិបាល​សាធារណៈ នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ បាន​មាន​ប្រសាសន៍​ថា​នេះ​ប្រហែលជា “​ពេលវេលា​ដ៏​ល្អ​បំផុត​មួយ ដែល​យើង​បាន​ជួប​ប្រទះ​” ។​

​ចំណែកឯ លោកស្រី​វេជ្ជបណ្ឌិត​១​រូប​ទៀត ក៏​បាន​និយាយ​ផង​ដែរ​ថា សូ​ម្បី​តែ ផ្នែក​មួយ​នៃ​វ៉ាក់សាំង ដែល​យើង​កំពុង​សាកល្បង ក៏​មាន​ប្រសិទ្ធិ​ភាព​ដែរ វា​ក៏​អាច​ជា​“​របក​គំ​ឃើញ​ដ៏​អស្ចារ្យ​មួយ​” ។​

​លោកស្រី​ប​បញ្ជាក់​ថា វ៉ាក់សាំង​នេះ “​ពិតជា​មាន​ថាមពល ក្នុង​ការ​ផ្លាស់​ប្តូរ​គន្លង នៃ​ការ​រីក​រាលដាល​របស់​មេរោគ​អេ​ដស៍ HIV” ។​

​បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក បានអោយ​ដឹង​ថា មនុស្ស​ចំនួន​៣៧​លាន​នាក់ នៅ​ទូ​ទាំង​ពិភពលោក កំពុង​រង​ចាំ​វ៉ាក់សាំង​មួយ​នេះ ។ យ៉ាងនេះ​ក្តី គេ​មើលឃើញ​ថា ក្នុង​កំឡុង​ឆ្នាំ ២០០០-២០១០ មិន​មាន​ករណី​នៃ​ការ​ចម្លង​មេរោគ​អេ​ដ​ស៏​ថ្មី​ទេ ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពោល​គឺ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ៕
kbn

Leave a Reply

Your email address will not be published. Required fields are marked *