រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល!! ព្រះពុទ្ធរូបផុសចេញពីក្នុងដីស្តែងៗតែម្តង…

ប្រទេសថៃ៖កាលពីពេលថ្មីៗនេះ មានប្រជាជនរស់នៅក្នុងភូមិ បាននាំគ្នាផ្អើលយកធូបទានទៅអុច បូជាព្រះភក្ត្រព្រះពុទ្ធរូបដែលមានអាយុកាលជាង១០០ ឆ្នាំមកហើយ ។ ថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយក្រោយពីម្ចាស់ហ្វេសប៊ូកឈ្មោះ Savang Kunnatum បានបង្ហោះរូបភាព ព្រមទាំងសរសេរបញ្ជាក់ថា

“ក្រុមប្រជាពលរដ្ឋបានផ្អើល នាំគ្នាទៅអុចធូប បួងសួងរូបព្រះពុទ្ធរូប ដែលបានផុសចេញពីក្រោមដី នៅបរិវេណខាងមុខកុដលោក ក្នុងវត្តមួយឈ្មោះ វត្តភោ ស្ថិតនៅក្រុមទី១ ឃុំកុដតុម ទីរួមខេត្តឆៃយ៉ាងភូមិ ។”យោងតាមការរៀបរាប់របស់អ្នកស្រុកនៅក្បែរវត្តខាងលើ បានឲ្យដឹងថា រូបព្រះភក្ត្រព្រះពុទ្ធរូបនេះ បានផុសពីក្រោមដីកាលពីវេលារំលងអាធ្រាត ថ្ងៃទី៧ មេសា លុះព្រឹកឡើងស្រាប់តែប្រទះឃើញរូបព្រះពុទ្ធដូចនៅក្នុងរូបភាព

ហើយក៏ជូនដំណឹងទៅកាន់ អាជ្ញាធរដើម្បីមកពិនិត្យមើល ។ក្រុមអ្នកស្រុកបានពិគ្រោះយោបល់គ្នា ជាមួយចៅអធិការវត្ត នឹងធ្វើការជីករករូបព្រះពុទ្ធរូបខាងលើនេះ ហើយនឹងរៀបចំធ្វើពិធីបួងសួងនៅពេលខាងមុខនេះ ដើម្បីយកមកដំកល់ទុកក្នុងព្រះវិហារ ក៏ដូចជាជូនដំណឹងដល់អាជ្ញាធរវត្ថុបុរាណផងដែរ ៕ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ KBN

Leave a Reply

Your email address will not be published. Required fields are marked *