ជួយស៊ែរឲ្យប្រជាកសិករខ្មែរដឹងផង!! បុរសម្នាក់បានប្រកាសទិញ ធាងដូងនិងធាងត្នោតដូចរូបនេះ ជាច្រើនតោនដើម្បីដឹកចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្លៃពិសេស…

ដើមដូង និងដើមត្នោត មានដើមធំត្រង់ ខ្ពស់ ដែលមានកម្ពស់អាចរហូតដល់ ១០ម៉ែត្រ ហើយស្លឹករបស់វាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា។ រុក្ខជាតិប្រភេទនេះ បានផ្ដល់សារៈប្រយោជន៍ជាច្រើន ដល់មនុស្ស ដើម្បីយកទៅកែច្នៃ ក្នុងការធ្វើជាសំភារៈប្រើប្រាស់ផ្សេងៗ និងថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។

ដោយឡែក កាលពីពេលថ្មីៗនេះ យុវជនម្នាក់ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Sonimeth Tan បានប្រកាសស្វែងរកទិញធាងដូង និងធាងត្នោតយ៉ាងច្រើន រាប់តោនឯណោះ ក្នុងតម្លៃមួយទទួលយកបាន ដែលគាត់ ហ៊ា ន ឱ្យមួយគីឡូក្រាម តម្លៃ ៥ពាន់រៀល ដើម្បីដឹកចេញទៅកាន់ប្រទេស ជប៉ុន។

ក្នុងនោះដែរ បើយោងតាមរយៈសំណេររបស់យុវជនខាងលើនេះ បានសរសេរប្រាប់ឱ្យដឹងថា៖”មានធាងដូង ឬត្នោតដូចរូបនេះទេ? ខ្ញុំអោយ ១គីឡូ ៥,០០០៛ ប៉ុន្មានតោនក៏បានដែរ ទិញទាំងអស់ ដើម្បីនាំចេញទៅប្រទេស ជប៉ុន លេខទូរស័ព្ទទំនាក់ទំនង៖ ០១១ ៣៣៣ ២៧៨/ 011 333 278”។ សូមជម្រាបផងដែរថា គោលបំណងដែលយុវជនខាងលើ ប្រមូលទិញធាងដូង និងធាងត្នោត គឺដើម្បីយកទៅផលិត អំបោស សម្រាប់ដឹកនាំចេញទៅកាន់ប្រទេស ជប៉ុន ដោយផ្ទាល់តែម្ដង។

khosja

Leave a Reply

Your email address will not be published. Required fields are marked *