ជួយគាំទ្រគាត់ផង!! យុវជនពិការម្នាក់បានតស៊ូលក់អនឡាយប៉ុន្តែគ្មានអ្នកទិញអីលូវគាត់អស់ការតស៊ូនិងអស់សង្ឃឹមហើយ…

យុវជនម្នាក់ ដែលគាត់មានកាយសម្បទា ពិការពីកំណើត បានខិតខំតស៊ូជំនះនឹងជីវិតដ៏លំបាកមួយនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមិនបានជ្រើសរើស ការសុំជំនួយពីសប្បុរសជននោះឡើយ ដោយគាត់បានខិតខំបង្កើតមុខរបបមួយ ដោយខ្លួនឯង ដែលធ្វើជាអ្នកលក់ផលិតផលកែសម្ផស្សមួយចំនួន មានដូចជា ម្សៅ និងឡេការពារកំដៅថ្ងៃ រួមជាមួយគ្រឿងសំអាងមួយចំនួនទៀត តាមរយៈ
បណ្ដាញសង្គម ហ្វេសប៊ុក។

ប៉ុន្ដែមនុស្សគិត មិនដូចទេវតាគិតនោះឡើយ មនុស្សជាច្រើន បានកំពុងតែជោគជ័យ ក្នុងវិស័យអនឡាញសបនេះជាច្រើន ខណៈដែលយុវជនរូបនេះ មានគណនី ហ្វេសប៊ុកឈ្មោះ Hhëä Rãvî ហាក់មិនសមប្រកបនឹងមុខរបបមួយនេះ ដូចអ្នកដទៃនោះឡើយ ព្រោះតែពិការភាពរបស់ប្អូន ត្រូវបានមជ្ឈដ្ឋានមួយចំនួន បានមើលរំលង។

ទន្ទឹមនឹងនេះដែរ កាលពីរសៀលថ្ងៃមិញនេះ ទី១២ ខែមករា ឆ្នាំ២០២០ ប្អូនប្រុសខាងលើនេះ បានធ្វើឲ្យមហាជនជាច្រើន មានភាពរំជួលចិត្ដជាខ្លាំង ព្រោះតែសំណេរមួយឃ្លារបស់ប្អូន ដែលធ្វើឲ្យមានការស៊ែរចែករំលែករហូតទៅដល់ជាង ៤ពាន់ដងទៅហើយ ដោយប្អូនបានសរសេរថា៖”ហេតុអីគេមិនទិញខ្ញុំ ខ្ញុំលក់ផលិតផលដូចគេដែរ ឬគេមិនជឿជាក់ ខ្ញុំស៊ូឡើងកុំអស់សង្ឃឹម”។

khosja

Leave a Reply

Your email address will not be published. Required fields are marked *