សូមប្រុងប្រយ័ត្នទាំងអស់គ្នា!! ទំនិញខូចគុណភាពនាំចូលពី វៀតណាម 70តោន កំពុងលក់ដូរ ពេញក្រុងសៀមរាប ត្រូវសមត្ថកិច្ចចាប់បាន…

បើយោងតាមគណនីហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប បានធ្វើការចុះផ្សាយពីការចុះចាប់ឆែកឆេរ និងបង្ក្រាបទីតាំងស្តុកទុកចែកចាយទំនិញខុសច្បាប់ និងខូចគុណភាព ជាច្រើនតោន នៅទីតាំងក្នុងបុរីសៀងណាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា “ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ ដើម្បីសុវត្ថិភាពចំណីអហារ ក៏ដូចជាសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បាន

បញ្ជាផ្ទាល់ដល់កម្លាំងចម្រុះបានសហការណ៍ជាមួយមន្ត្រីគយ និងរដ្ឋករខេត្តសៀមរាប មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ម៉ក ធារ៉ា ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះធ្វើការត្រួតពិនិត្យ ឆែកឆេរ និងបង្ក្រាបទីតាំងស្តុកទុកចែកចាយទំនិញខុសច្បាប់ និងខូចគុណភាព នៅទីតាំងក្នុងបុរីសៀងណាំ ស្ថិតនៅអាគារផ្ទះ០២ល្វែង គ្មានលេខ នៅក្នុងភូមិសាស្ត្រ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច បានឆែកឆេរជាក់ស្តែងរកឃើញវត្ថុតាងបទល្មើសមានដូចខាងក្រោមៈ

ក/ប្រភេទប្រេងឆា៖-ប្រេងឆា កានមានទំងន់២៥គីឡូក្រាម ចំនួន ១,១៤០កាន = ២៧,៣៦០គីឡូក្រាម-ប្រេងឆា កានតូចចំណុះ១០គីឡូក្រាម ចំនួន ១០០កេស = ១,០០០គីឡូក្រាម-ប្រេងឆាដបធំ ចំនួន ៩៧កេស = ១,៦៩៧.៥ គីឡូក្រាម– ប្រេងឆា ដបតូចចំណុះ ៥លីត្រ ចំនួន ៣កេស = ៥៧គីឡូក្រាម

ខ/ប្រភេទប័រ៖– ប័រលឿង ចំណុះ១៦គីឡូក្រាម ចំនួន ៥០កេស = ៨០០គីឡូក្រាម– ប័រស ចំណុះ២៥គីឡូក្រាម ចំនួន ១៧កេស = ៤២៥គីឡូក្រាម– មេនំប៉័ង ចំនួន ២១កេស = ២១០គីឡូក្រាម

គ/ប្រភេទម៉្សៅ៖– ម៉្សៅមីសញ្ញាកូនសោទឹកក្រូច ចំនួន ១,១៥៣ការ៉ុង = ២៨,៨២៥គីឡូក្រាម– ម៉្សៅមីសញ្ញាត្រីវិស័យក្រហម ចំនួន ១៣០ការ៉ុង = ៣,២៥០គីឡូក្រាម– ត្រីខកំប៉ុងរូបស្រីបីនាក់ ចំនួន ២១,១១៩កេស = ២,៣៨០គីឡូក្រាម

សរុប ចំនួន ៦៦,០០៤.៥ គីឡូក្រាម​ = ៦៦តោន និង ៤គីឡូ កន្លះ។ជាមួយគ្នានេះ សូមបងប្អូនម្ចាស់អាជីវកម្ម និងសិប្បកម្មទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការផលិតរាល់ចំណីអាហារឱ្យមានគុណភាពខ្ពស់ ជៀសវាងការផលិតពុំមានគុណភាព ដែលធ្វើឱ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ ហើយត្រូវផលិតទំនិញឱ្យស្របទៅតាមលិខិតបទដ្ឋានច្បាប់កំណត់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *