ថៅកែលក់ពេជ្រ អ្នកនាង ទ្រី ដាណា ជិតទិញរថយន្តថ្មីមួយទៀត និងចង់ទិញផ្លាកលេខឈ្មោះ ដាណា ជាអក្សរខ្មែរ ដោយមិនខ្វល់ពីតម្លៃ ស្រាប់តែខាងអ្នកធ្វេីផ្លាកលេខនិយាយថា…
បេីនិយាយពីបងស្រី ទ្រី ដាណា ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយ ដែលបងស្រីជាថៅកែហាងលក់មាស ពេជ្រ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។
ដោយឡែក នៅមុននេះបន្តិច ថៅកែពេជ្ររូបនេះបានមានចម្ងល់មួយសួរទៅកាន់មហាជនទាក់ទងនឹងផ្លាកលេខពិសេសផ្ទាល់ខ្លួន ដោយក្នុងនោះបងស្រីបានមានការរៀបរាប់ថា៖«នាងខ្ញុំឈ្មោះ ទ្រី ដាណា ថ្ងៃនេះមានរឿងអត់យល់មួយចង់សួរណប់ចិត្តណា ដឹងប្រាប់ផង មិនមែនជ្រេីមជ្រួលរឿងស្លាកលេខឈ្មោះនោះទេ ប៉ុន្តែនាងខ្ញុំជិតទិញរថយន្តថ្មីមួយទៀតតែចង់ដាក់ឈ្មោះនឹងគេដែរ ស្រាប់តែខាងអ្នកធ្វេីស្លាកលេខនោះថាឈ្មោះ ដាណា ដាក់អត់បានទេ ហាសហា អត់ខ្វល់ប៉ុន្មានទេគ្រាន់តែឆ្ងល់បន្តិចតែប៉ុណ្ណឹង?មានអ្នកណាដឹងជួយប្រាប់ខ្ញុំផង ហេីយបេីសិនជាអាចខ្ញុំចង់ប្រេីឈ្មោះ ដាណា ជាអក្សរខ្មែរ»។
សូមបញ្ជាក់ថា៖ តម្លៃមូលដ្ឋានក្នុងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គឺចាប់ពីពីរលានរៀលឡើង រហូតដល់មួយពាន់លានរៀល ហើយការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះត្រូវបានបែងចែកជាបីប្រភេទគឺ ទិញ ស្នើទិញ និងការដាក់ដេញថ្លៃ។ លេខសម្រាប់ដាក់លក់ គឺជាលេខទាំងឡាយណាដែលមានចំនួនតួអក្សរ[A-Z] ឬលេខ[0-9] និងសញ្ញាចុច[.] ហើយត្រូវបានកំណត់តម្លៃដោយស្វ័យប្រវត្តិ ផ្អែកលើមូលដ្ឋានរូបមន្តប្រមាណ១២០០រូបមន្ត។
ចំពោះការដេញថ្លៃវិញ គឺត្រូវបានរៀបចំធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលប្រព្រឹត្តទៅនៅក្នុងសាល ឬតាមប្រព័ន្ធអនឡាញ ដែលមានអាស័យដ្ឋាន៖ vehicle. mpwt. gov. kh ហើយអ្នកដេញថ្លៃដែលឱ្យថ្លៃខ្ពស់ជាងគេបំផុតជាម្ចាស់នៃលេខនោះ។ ចំណែកឯការទូទាត់ប្រាក់ត្រូវធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
ប្រភព៖ khosja