គំនិតច្នៃប្រឌិតខ្ពស់មែន!!! ជនជាតិថៃម្នាក់ច្នៃកញ្ចក់មួយផ្ទាំងដើម្បី ឆ្លុះឃើញរូបរាងដើមប្រាសាទ ដែលបែកបាក់ ៩០០ឆ្នាំមុន

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ជនជាតិថៃគឺជាជនជាតិមួយដែលចូលចិត្តស្រឡាញ់ និងថែរក្សានៅអ្វីៗដែលដូនតារបស់គេបានបន្សល់ទុកឲ្យ។ អ្វិដែលពិសេសនោះជនជាតិមួយនេះតែងតែដាក់បង្ហាញអ្វីៗទាំងអស់នៅទៅឲ្យបរទេសបានដឹងទៀតផង។

ជាក់ស្តែងៗនៅពេលថ្មីៗនេះអ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​កំពុង​ផ្ទុះ​ការ​កោតសរសើរ​លើ​គំនិត​ច្នៃប្រឌិត​របស់​ថៃ​ ​ដែល​យក​កញ្ចក់​មក​គូ​ជារូបរាង​ប្រាសាទបុរាណ​មួយ​ ​ដើម្បី​អាច​ឆ្លុះ​ឃើញ​រូបរាង​ដើមប្រាសាទ​បុរាណ​បែកបាក់​ទៅ​ ​មាន​អាយុកាល​រាប់​រយ​ឆ្នាំ​ ​។​ ​គ្រប់គ្នា​បាន​ចាត់ទុកថា​នេះ​ជា​គំនិត​ច្នៃប្រឌិត​ថ្មី​គួរ​ឱ្យ​កោតសរសើរ​ ​ដែល​អាច​ឱ្យ​ភ្ញៀវ​ទេសចរ​អាច​ឃើញ​រូបរាង​ពិត​របស់​ប្រាសាទ​កាលពី​មិនទាន់​បែកបាក់​ ​។​ ​

​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុ​ក​ផេ​ក​ ​Amazing​ ​World​ ​បាន​បង្ហោះ​រូប​ប៉ុន្មាន​សន្លឹក​ហើយ​សរសេរ​ថា​ ​៖​ ​“​Amazing​!​ ​ThaiI​ ​dea​ ​When​ ​you​ ​walk​ ​through​ ​this​ ​clear​ ​glass​ ​You​ ​look​ ​at​ ​the​ ​stupa​ ​that​ ​is​ ​broken​ ​and​ ​You​ ​will​ ​find​ ​the​ ​original​ ​shape​ ​of​ ​the​ ​stupa​ ​900​ ​years. Wat​ ​Chedi​ ​luang​ ​Chiang​ ​Mai​”​ ​ដែល​មានន័យ​ជា​ភាសាខ្មែរ​ថា​ ​៖​ ​គំនិត​ដ៏​អស្ចារ្យ​របស់​ថៃ​ ​!​ ​នៅពេល​អ្នកដើរ​កាត់​កញ្ចក់​ថ្លា​នេះ​ ​ហើយ​អ្នក​ ​ក្រឡេក​មើល​ប្រាសាទ​ដែល​បែកបាក់​ ​នោះ​អ្នក​នឹង​ឃើញ​រូបរាង​ដើម​នៃ​ប្រាសាទ​កាលពី៩០០​ ​ឆ្នាំ​ ​ដែល​ស្ថិតនៅ​វត្ត​ ​Chedi​ ​luang​ ​ខេ​ត្ត​ឈៀង​ម៉ៃ​ ​។​ ​

​លោក​ ​Burin​ ​Tharavichitkun​ ​គឺជា​អ្នក​ដែល​បង្កើត​នេះ​ឡើង​ហើយ​លោក​បាន​បញ្ជាក់​ថា​ ​កញ្ចក់​ដែល​អាច​ឆ្លុះមើល​ឃើញ​នោះ​មាន​ទំហំ​ ​១​ ​ម៉ែត្រ​ ​២​ ​តឹក​ ​តែ​ពេល​យើង​មើល​ត្រូវ​ជ្រុង​វា​ ​យើង​នឹង​ឃើញ​រូបរាង​របស់​ប្រាសាទ​ ​។​ ​ប្រាសាទ​បន្ទាប់​ទៀត​លោក​នឹង​ធ្វើ​កញ្ចក់​ដែល​មាន​ទំហំ​ ​២​ ​ម៉ែត្រ​ ​៕​ ​

Leave a Reply

Your email address will not be published. Required fields are marked *