នៅចាំក្មេងម្នាក់នេះអត់!! ថ្ងៃវិស្សមកាលកុមារា ធុច សាលិ បានមកត្រលប់មកប្រទេសកំនើតវិញហើយ ថែមទាំងប្រាប់លទ្ធផលនៃការសិក្សាដ៏ល្អរបស់ខ្លួនថា… (មានវីដេអូ)

អូនប្រុស ធុច សាលិ ដែលចេះ១៥ភាសារ បន្ទាប់ពីប្អូនប្រុសសា លិ បានទទួលការឧបត្ថមពីសាលាអន្តរជាតិ ទៅសិក្សារក្រោមការជួយជ្រោមជ្រែងបីបាច់ថែរក្សា ពីលោក ឃិត ឈឿន និងក្រុមគ្រួសារបានទៅសិក្សានៅប្រទេសចិន បានមួយឆមាសកន្លងមក ។

ដល់ថ្ងៃវិស្សមកាលត្រលប់មកលេងប្រទេសកំណើតវិញ យន្តហោះចុះចតនៅវេលាម៉ោង៨យប់ថ្ងៃសៅរ៏ ទី១១ខែមករាឆ្នាំ២០២០នេះ ។ អ្វីដែលអស្ចារ្យគឺប្អូនប្រុសរៀន បានចំណាត់ថ្នាក់លេខ១ប្រចាំឆមាសក្នុងចំណោមសិស្សជាច្រើនសញ្ជាតិ ពិតជាអស្ចារ្យមែន ។

គួររំលឹកដែរថាកាលពីប៉ុន្មានថ្ងៃមុនក៏មានការចាប់អារម្មណ៍សម្ដេចអគ្គមហាសេនាតេជោតំណាងដោយអនុរដ្ឋលេខាធិការអញ្ជើញសួរសុខទុក នាំពាក្យផ្ដាំផ្ញើរពីសម្ដេចដល់សាលារៀនផ្ទាល់ ស៊ែរមួយជាកាលើកទឹកចិត្តដល់កុមារកម្ពុជាដ៏ឆ្លាតវៀងវៃ ប្រកបដោយប្រាជ្ញាល្អ ។ថ្ងៃនេះលោក ឃិត ឈឿន និងក្រុមគ្រួសារមក ទទួលផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

ប្អូនប្រុសវ័យ១៦ឆ្នាំ ដែលបានទៅរៀននៅប្រទេសចិនបាន ប្រលងឆមាសទី១ ជាប់លេខ១ ក្នុងចំណោមជាច្រើន ប្រទេសជុំរុះពូជសាសន៏ ពិតជាអស្ចារ្យមែនសំរាប់កូនខ្មែរ នេះជាលើកទី៤ហើយដែរកូនខ្មែរបានបង្ហាញស្នារដៃរៀន បានពូកែ នៅលើឆាកអន្តរជាតិ នេះជាមុខមាត់នៃប្រទេសកម្ពុជា ។នៅវាលាម៉ោង៨យប់នេះប្អូនប្រុស ធុច សាលិ បានមកប្រទេសខ្មែរវិញហើយមានបងប្អូន ឪពុកម្តាយ បង្កើត និងឪពុកម្តាយចិញ្ចឹម ជាពិសេសនោះ លោក ឃិត ឈឿន ជាអ្នកចិញ្ចឹមបីបាច់ថែរក្សានិងជួយជុំរុញឲ្យប្អូនដ៏តូចនេះរៀន ដល់ទីបញ្ចប់ក៏មកទទួលផ្ទាល់ធ្វើឲ្យមានភាពសប្បាយរីរាយគ្រប់ៗគ្នារកអ្វីមកព្រាបពុំបានឡើយ។

សូមបញ្ជាក់ផងដែរប្អូនប្រុស ធុច សាលិ វ័យ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ជាកូនទី២ ក្នុងចំណោមកូនបីនាក់ ប្រុសទាំងបី កន្លងមកប្អូនប្រុសជាក្មេងដើរលក់វត្ថុអនុស្សាវរីយ៏នៅអង្គរ សៀមរាប ដែលឪពុក ម្តាយ ជាអ្នកគូររូបគំនូរផ្សេងៗឲ្យប្អូនយកទៅលក់បានលុយយកមករៀនសូត្រ ជាជីវភាពក្រីក្រខ្វះមុខខ្វះក្រោយ រហូតមកបានជួបលោក ឃិត ឈឿន បាន យកទាំងគ្រួសារប្អូនមករស់នៅទីក្រុងភ្នំពេញ ទំនុបបំរ៉ុង ឲ្យបានរៀនសូត្រនៅសាលាអន្តរជាតិ ខ្មែរ ចិន រហូត ប្អូនប្រុសបានក្លាយជាសិស្សពូកែនៅក្នុងថ្នាក់ និង បានសាលាបញ្ជូនប្អូនទៅរៀននៅប្រទេសចិន ប្រលងឆមាស លើកទីមួយ ជាប់លេខ១ ពិតជាអស្ចារ្យមែន ក្មេងដ៏តូចជាកូនខ្មែរពិតៗ៕

វីដេអូខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *