ជួយគាត់ផង!! ជនបរទេសម្នាក់ ត្រូវបានចោរ ប្លន់​ អស់ពីខ្លួន ពេលនេះគាត់គ្មានប្រាក់សំរាប់ទិញអាហារហូបទេ…

នាខណៈមុនពេលនេះបន្ដិច យប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ មានការចែករំលែក នូវរឿងរ៉ាវមួយ ពេញបណ្ដាញសង្គម ហ្វេសប៊ុក ដោយត្រឹមតែរយៈពេលមិនដល់ ១ម៉ោងផង គឺមានការចែករំលែករហូតទៅដល់ជាង ២ពាន់ដងទៅហើយ ដោយស្ដីពីបុរសជនជាតិបរទេសម្នាក់ បានអង្គុយសុំប្រាក់ពីប្រជាពលរដ្ឋ នៅឯមុខព្រះបរមរាជវាំង។

ក្នុងនោះដែរ បើយោងតាមរយៈរូបថត យើងបានឲ្យដឹងថា គាត់គឺជាជនជាតិ ស៊ុយអ៊ែត ប៉ុន្ដែរូបលោកត្រូវបានចោ រប្ល ន់ សំភារៈមានតម្លៃរបស់ដូចជា លុយ កាតធនាគារ និងទូរស័ព្ទដៃ រួមជាមួយឯកសារផ្សេងៗទៀតអស់រលីង ដែលធ្វើឲ្យរូបលោក មិនមានថវិកា ក្នុងការរកអាហារសម្រាប់បរិភោគនោះទេ។

ទន្ទឹមនឹងនេះដែរ បើយោងតាមរយៈគណនី ហ្វេសប៊ុកបុរសម្នាក់ ដែលជាអ្នកបង្ហោះទិដ្ឋភាពទាំងអស់នេះ ដោយគាត់មានឈ្មោះ Thorn Thea Gechheng បានស្នើទៅដល់ប្រជាពលរដ្ឋ ដែលបានមកកម្សាន្ដលេងនៅមុខ សួនព្រះបរមរាជវាំង សូមមេត្ដាបរិច្ចាកថវិកា និងអាហារដើម្បីជួយដល់ជនបរទេសនេះផង។

khosja

Leave a Reply

Your email address will not be published. Required fields are marked *