គួរឲ្យស្រលាញ់ម្ល៉េះទេ!! នៅតូចទេតែ មានមុខមាត់ស្អាត ចេះលេងស្ទាយតែងខ្លួនមិនចាញ់មនុស្សធំ

ភ្នំពេញ៖ មានការស៊ែរព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយរូបភាពក្មេងស្រីមួយរូបដែលជាកូនខ្មែរ មានមុខមាត់យ៉ាងស្រស់ស្អាតគួរឲ្យស្រលាញ់យ៉ាងខ្លាំង​ទទួលបានការចាប់អារម្មណ៍មិនធម្មតា។

នៅក្នុងនោះដែរ អ្នកលេងបណ្តាញសង្គមមួយចំនួននាំគ្នាចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺ ការតែងខ្លួនស្លៀកពាក់របស់ក្មេងតូចរូបនេះ ដែលពិតជាស្រស់ស្អាតគួរឲ្យក្នាញ់ខ្លាំង ជាពិសេសនៅពេលដែលតែងខ្លួននៅក្នុងឈុតប្រពៃណីពណ៌លឿង និងរ៉ូបចូលរួមមង្គលការពណ៌បៃតងចាស់នោះតែម្តង។

តាមរយៈរូបភាព ក៏ដូចជាការតែងខ្លួនសកម្មភាពមុខមាត់របស់ក្មេងស្រីរូបនេះ មើលទៅពិតជាស្រស់ស្អាតតាំងតែពីក្មេង ទទួលបានការសរសើរ និងទាក់ទាញអ្នកលេងហ្វេសប៊ុកតែម្តង។

មិនត្រឹមតែប៉ុណ្ណោះទម្រង់មុខមាត់របស់នាង ការតែងខ្លួនស្អាតតាំងតែពីក្មេងបែបនេះទៅហើយ ចុះទម្រាំធំឡើងមិនដឹងជាស្អាត ប្រុសៗចោមរោមមិនណយទេ៕










រូបភាពពី៖Phorn Phorn Jee
khmerload

Leave a Reply

Your email address will not be published. Required fields are marked *