ធ្វើម៉េ្តចបើស្រលាញ់ទៅហើយ!! ប្រុសស្រលាញ់ប្រុសបានភ្ចាប់ពាក្យជាមួយនឹងគ្នា ដែលមានទីតាំងស្ថិតនៅ…
ពិតជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងសម្រាប់មហាជន ដែលប្រុសៗទាំងពីរនាក់នេះមានភេទដូចគ្នា បានស្រលាញ់គ្នា និងបានកាន់ដៃគ្នាដើរទៅផ្លូវអនាគតដ៏វែងឆ្ងាយ ដោយក្តីស្រលាញ់ចំពោះគ្នា ទឹកមុខស្រស់ស្រាយ ស្នាមញញឹម ពួកគេក៏បានរៀបចំពិធីភ្ជាប់ពាក្យដោយបានអញ្ជើញចាស់ទុំទាំងសងខាង ក៏ដូចជាបងប្អូនសាច់ញាតិមកចូលរួមដឹងឮផងដែរ។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ សៀវម៉េង កំលោះ ដែលត្រូវជាបងប្អូនរបស់កូនកំលោះបានសម្តែងនូវការហួសចិត្តជាខ្លាំង និងបានមានការលើកឡើងយ៉ាងដូច្នេះថា៖«អត់យល់សោះហ្មង លើលេាកនេះមានចឹងដែរ!!! អ្នកកំពុងចាម បងប្អូនខ្ញុំ!!! បងប្អូនកុំជេរខ្ញុំណា នេះជាបងប្អូនខ្ញុំ ទើបខ្ញុំផូស!!!»។
ទន្ទឹមនឹងនេះដែរ ម្ចាស់គណនីដដែររូបនេះបានបន្តទៀតថា៖«បងប្អូនថាខ្ញុំកុហក់ តែខ្ញុំអត់កុហក់ទេ បងប្អូនមើលទៅ!ហើយអ្នកជិះម៉ូតូខាងមុខនឹងខ្ញុំ ហើយអ្នកក្រេាយហ្នឹងបងជីដូនមួយខ្ញុំ! ចឹងបងប្អូនមើលទៅ បើថាខ្ញុំកុហក់! តែកុំច្រលំថាខ្ញុំអ្នកភ្ជាប់ពាក្យណា! គឺបងប្អូនខ្ញុំទេ!!! អ្នកបានមើលមុនៗចូលមើលអាខោនខ្ញុំទៅដឹងហើយ!!!»។
ជាមួយគ្នានេះដែរ ក៏មានទស្សនៈខ្លះបានលើកឡើងចំពោះអ្នកទាំងពីរផងដែរថា ស្រលាញ់ភេទដូចគ្នា គឺជាក្តីស្រលាញ់ពិតនិងធំធេងខ្លាំងណាស់ ព្រោះអ្នកទាំងពីរត្រូវជំនះនូវភាពខ្មាស់អៀនជាច្រើនរួមគ្នា ដើម្បីបាននៅជាមួយគ្នាអស់មួយជីវិត វាពិតជាពិបាកខ្លាំងណាស់។ ជាចុងក្រោយក៏សូមជូនពរឲ្យអ្នកទាំងពីរស្រលាញ់គ្នារហូតផងចុះ។
khosja