មានការគិតគូរពីបរិដ្ថានហើយ!! ពលរដ្ឋប្រើវិធីប្លែកៗ ដើម្បីដាក់អីវ៉ាន់ ដោយចៀសវាងការប្រើប្រាស់ថង់ប្លាស្ទិក…

ថៃ៖ សព្វថ្ងៃសំរាមប្លាស្ទិកគឺជាបញ្ហាចោទមួយដែលយើងគួរដោះស្រាយ និងកាត់បន្ថយជាកំហិត ព្រោះវាបានជះឥទ្ធិពលអាក្រក់មកលើផែនដីយ៉ាងធ្ងន់ធ្ងរ។ តាមការស្រាវជ្រាវ មានសំរាមប្លាស្ទិកប្រហែល ១៤ លានតោនត្រូវបានចាក់ចូលទៅសមុទ្រជារៀងរាល់ឆ្នាំ។

ស្របពេលដែលរដ្ឋាភិបាលថៃកំពុងចាត់វិធានការ ហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិកនៅតាមហាងធំ ៗ ទាំងអស់នៅទូទាំងប្រទេសនោះ គេឃើញមានប្រជាជនថៃជាច្រើនមានគំនិតច្នៃប្រឌិតគួរឲ្យចាប់អារម្មណ៍ ដោយបានប្ដូរពីការដាក់ថង់ប្លាស្ទិកមកប្រើរបស់ជំនួសផ្សេងៗដែលយើងមិននឹកស្មានដល់។

រូបភាពលើបណ្តាញសង្គមគេឃើញប្រជាជនថៃបង្ហាញពីគំនិតច្នៃប្រឌិតរបស់ពួកគេរៀងៗខ្លួន ក្នុងការមិនប្រើថង់ប្លាស្ទិក ដែលបានធ្វើឲ្យមហាជនពេញចិត្តនឹងគំនិតបែបនេះយ៉ាងខ្លាំង ព្រមទាំងបានចែករំលែកតៗគ្នាយ៉ាងច្រើនទៀតផង។

ហើយសព្វថ្ងៃនេះ វាក៏ជាពេលដែលយើងគ្រប់គ្នា មិនចំពោះតែជនជាតិថៃនោះទេ គួរតែនាំគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីបរិស្ថាន និងភពផែនដីរបស់យើង ដោយចាប់ផ្ដើមពីថ្ងៃនេះទាំងអស់គ្នា៕











ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *