ងាយៗមែន!! របៀបដាំខ្ទឹមសយកស្លឹកនៅលើដបដោយមិនប្រើប្រាស់ដី និងទីធ្លាតូចក៏អាចដាំបាន

+សំភារដែលត្រូវមាន៖
-ដបចាស់ៗដែលគេបោះបង់ចោល
-ទឹកស្អាត

-មើមខ្ទឹមស(យកចាស់)
-ទឹកជីជំនួយឫស
+វិធីធ្វើ

-យកខ្ទឹមសរុំជាមួយស្បៃសរួចប្រោះទឹកឲ្យជោកទុករយៈពេល២ថ្ងៃ ២យប់រហូតដល់វាចេញពន្លក
-យកដបដាក់ទឹកស្អាតឲ្យពេញរួចលាយជាមួយទឹកជីជំនួយឫស១ស្លាបព្រា
-បន្ទាប់ធ្វើការកាត់ផ្នែកខាងក្រោមនៃមើមខ្ទឹមបន្តិច ដោយយកខាងផ្នែកមានពន្លកឡើងលើដាក់ពីលើដបដែលយើងបានដាក់ទឹកពេញលាយជាមួយទឹកជីនោះ
-បន្ទាប់មកទៀតយកដបទាំងនោះដាក់នៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *