អាណិតណាស់ក្មួយស្រីហេតុអ្វីអាយុខ្លីម៉្លេះ!! សត្វ​ឪម៉ាល់ចង្រៃទិចប្រល័យជីវិតក្មេងស្រី៦ឆ្នាំ​ម្នាក់ដោយសារតែ…

ស្វាយរៀង៖ កុមារីអាយុ៦ឆ្នាំម្នាក់ត្រូវបានស្លាប់ទាំងក្មេងខ្ចី ខណៈបញ្ជូល​ទៅមន្ទីរពេទ្យ​ខេត្ត ក្រោយពេលដែលសត្វឪម៉ាល់ទិចជាច្រើនទ្រនិច កាលពីវេលម៉ោង១២ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ដែលស្ថិតក្នុងភូមិថ្មី ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពពីបុរសជាពូរបស់កុមាររងគ្រោះប្រាប់ឱ្យដឹងថា មុនពេលកើត​ហេតុក្មេងស្រីរង​គ្រោះបានជិះកង់ទៅទិញនំក្នុងភូមិ ដោយមិនបានដឹងទីនោះមានសត្វកាចសាហាវនេះ កុមារកម្សត់ក៏បានឈប់កង់ក្បែរសំបុកឪម៉ាល់ដែលនៅជិតតូបចាប់ហ៊ួយ ភ្លាមនោះ​ស្រាប់​តែហ្វូងសត្វឪម៉ាល់ផ្អើលមកទិចទៅលើក្មេងស្រីសុះពេញខ្លួន បណ្តាលឲ្យដួល​ទៅលើដី ខណៈនោះក្រុមគ្រួសារបានបញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប ប៉ុន្តែដោយអាការៈធ្ងន់ពេក ក៏បានបញ្ជូលបន្តមកពេទ្យបង្អែកខេត្ត នៅម៉ោង​១រំលងអាធាត្រឈានចូលថ្ងៃទី៥ អកុសលក្មេងស្រីរងគ្រោះក៏បាន​ផុតដង្ហើម​ទៅកាន់​លោកខាងមុខនៅវេលាម៉ោង៣ទៀបភ្លឺ៕

dara-news

Leave a Reply

Your email address will not be published. Required fields are marked *