ការស៊ែររបស់អ្នកគឺជាក្តីសង្ឈឹមតែមួយគត់!! ក្មេងស្រីអភ័ព្វកើតជំងឺមហារីកភ្នែក ត្រូវការវះកាត់សង្រ្គោះបន្ទាន់…

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុក ស្រេន វុធថា ដែលបានបង្ហោះរូបភាពក្មេងស្រីអភ័ព្វចំនួន២សន្លឹក កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ភ្ជាប់ជាមួយនឹងសំណេរថា «ក្មេងស្រី មានអាយុ 5 ឆ្នាំ គាត់ពីមុនពីការភ្នែកតែម្ខាទេ ដោយសារតែមហារីកសុីគ្រាប់ភ្នែក ឥឡូវមហារីក បានរាលដាលស៊ីដល់ភ្នែករបស់គាត់ម្ខាងទៀត បណ្ដាលឱ្យពីការទាំងសង្ខាង ត្រូវការវះកាត់ភ្នែកម្ខាងទៀតជាបន្ទាន់ ដូច្នេះហើយគាត់បានសំណូមពរ សូមអោយសប្បរសធម៌ ក៏ដូចជាសប្បុរសជន ទាំងអស់មេត្តាជួយកូនគាត់ក្នុងការវះកាត់គ្រាប់ភ្នែកកូនរបស់គាត់ផង ដោយសារតែគាត់មានជីវភាពខ្វះខាតខ្លាំងណាស់ សូមបងប្អូនជួយដល់គាត់ផង​ គាត់រស់នៅភ្នំពេញ ខណ្ឌចំការមន សង្កាត់ទំនប់ទឹក 081 606 868 »។

ក្រោយពីមានគណនីហ្វេសប៊ុកខាងលើ បង្ហោះរូបភាពក្មេងស្រីអភ័ព្វកើតជំងឺមហារីកភ្នែករូបនេះ មានសប្បុរជនមួយចំនួនបានជួយឧបត្ថម្ភជាប្រាក់ដល់រូបនាងជាហូរហែផងដែរ ៕
kbn

Leave a Reply

Your email address will not be published. Required fields are marked *