ជួយស៊ែររំលែកដើម្បីឲ្យបងប្អូនអ្នកនេសាទបានឃើញផង!! បើចាប់បានត្រីដែលមានស្លាក​សញ្ញា​សម្គាល់​នេះ សូមលែងវាទៅព្រោះវាជាត្រីកម្រស្ទើរផុតពូជហើយ

ត្រី​គល់រាំង ត្រូវបាន​ប្រកាស​កំណត់​ជាម​ច្ឆា​និម្មិត្តរូប នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ព្រះរាជក្រឹត្យ​លេខ នសរកត​/០៣០៥/១៤៩ ចុះ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០០៥​។រូបថត​ទាំងនេះ​ បានបង្ហាញ​ពី​ត្រី​ពោ (Pangasiuslarnaudii) និង ​ត្រី​គល់រាំង (Catlocarpiosiamensis) ដែល​ត្រូវបាន​គេ​បំពាក់​ស្លាក​ និង ​ព្រលែង​វិញ​ បន្ទាប់ពី​បាន​ចិ​ញ្ជឹ​ម​នៅក្នុង​ស្រះ​មួយ​នៅឯ​ស្ថានីយ៍​ផលិត ​និង ​ស្រាវជ្រាវ​ពូជ​ត្រី​បាទី​នៃ​រដ្ឋបាល​ជលផល​កម្ពុ​ជា ដែល​ស្ថិតនៅ​ក្នុងស្រុក​ពាម​រ៍ ខេត្តព្រៃវែង​ ។

​ដើម្បី​បង្កើន​ចំនួន​ត្រី​ក្នុង​ធម្មជាតិ​ឡើងវិញ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​បាន​ប្រមូល​កូន​ត្រី​ពី​ទន្លេមេគង្គ​មក​ដាក់​ចិ​ញ្ជឹ​ម​ក្នុង​ស្រះ ​។ គម្រោង​នេះ​មាន​គោលបំណង​ការពារ​កូន​ត្រី​មិនទាន់​ពេញវ័យ នៃ​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ​ ដូចជា​ត្រី​គល់រាំង ​និង ​ត្រី​រាជ (Pangasianodongigas) រហូតដល់​ពួកគេ​មាន​សុខ​ភាពល្អ​ និង ​មាន​ទំហំ​ធំ​ល្មម បន្ទាប់មក​លែង​ពួកវា​ចូលទៅក្នុង​ទន្លេ​វិញ​ ជាមួយនឹង​ស្លាក​លេខ​ដែល​យើង​កឹ​ប​ភ្ជាប់ ដើម្បី​តាមដាន​ព័ត៌មាន​អំពី​ត្រី​នីមួយៗ​ប្រសិនបើ​ពួកវា​ត្រូវបាន​ចាប់ ​។​

​គម្រោង​នេះ ​ក៏បាន​រក្សាទុក​ត្រី​មួយចំនួន​សម្រាប់​បង្កាត់​ពូជ​ផងដែរ​ ។ ក្រៅពី​ត្រី​គល់រាំង​ និង ​ត្រី​រាជ គម្រោង​នេះ​រួមបញ្ចូល​ការអភិរក្ស​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​មួយចំនួនទៀត​ ។ សកម្មភាព​នេះ​ សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង ​អភិវឌ្ឍន៍​ជលផល​ទឹកសាប​នៃ​រដ្ឋបាល​ជលផល​ ៕

ជា​ប្រភេទ​ត្រី​ទឹកសាប​ដែលមាន​ស្រកា​ធំជាងគេ​នៅលើ​ពិភពលោក ត្រី​គល់រាំង​អាច​ធំ​លូតលាស់​ដល់​ប្រវែង​ដងខ្លួន​អតិបរមា​៣០០​ស​.​ម និង​មាន​ទម្ងន់​៣០០​គីឡូក្រាម​។ វា​ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Critically Endangered) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ​ធ្ងន់ធ្ងរ​។ អំឡុង​ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ​ថ្មីៗ​នេះ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល បាន​បំពាក់​ស្លាក​សញ្ញា​សម្គាល់​ដើម្បី​តាមដាន និង​លែង​ត្រី​ប្រភេទ​ជិត​ផុត​ពូជ​នេះ ចូលទៅក្នុង​ទន្លេមេគង្គ​វិញ​។



សូម​ទស្សនា​វីដេអូ​ក្លី​ប​អំពាវនាវ​ដូចតទៅ​៖

Leave a Reply

Your email address will not be published. Required fields are marked *