និស្សិតនាយទាហានខ្មែរពិតជាខ្លាំងមែន!! អ្នកក្រោមភ័យគ្រប់គ្នាប៉ុន្តែពួកគាត់នាំគ្នាថតរូប​​ (Selfie) ពេញមេឃ ពេញអាកាស…

កន្លងទៅ​ថ្មីៗ​នេះ​ ឯក​ឧត្តម​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រឡង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងកាត់វិញ្ញាសារ នៅវិទ្យាល័យបាក់ទូក ។

ក្នុង​ឱកាស​នេះដែរ​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា មានបេក្ខជនបានដាក់ពាក្យប្រឡងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជាង៨,០០០នាក់ ប៉ុន្តែជ្រើសរើសយកចំនួន ៦២០នាក់។ លោកឧត្តមសេនីយ៍ ក៏បានថ្លែងអរគុណដល់យុវជន និងយុវតី ដែលបានដាក់ពាក្យប្រឡងចូលនាយទាហាន ដើម្បីបម្រើជាតិមាតុភូមិ។

ដោយឡែក​ បេីយោងតាមរយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ Real Army Kh បានបង្ហោះពី​ទិដ្ឋភាព​លោក​ឆ័ត្រ​យោង​របស់​និស្សិត​ទាហ៊ាន​មួយក្រុម​ ដែលមេីលទៅ​ពួកគាត់ពិតជា​មាន​ភាព​ក្លាហាន​ខ្លាំង​ណាស់​ ក្នុងព្រឹត្តិការណ៍​មួយ​នេះ​ ដែល​មិនមានការ​ថមថយ​ និង​តក់​ស្លុត​នោះទេ​ ធ្វើ​ឲ្យ​មានការ​កោតសរសើរ​ និង​ស្ញប់ស្ញែង​​ពី​មហាជន​ជាច្រើន​ ។

ទន្ទឹម​នឹង​នេះ​ដែរ​ ប្រភព​ដដែល​ខាង​លើ​ក៏បាន​មានការ​លេីកឡេីង​ឲ្យដឹង​ថា៖«អ្នកក្រោមភ័យគ្រប់គ្នា ហើយពួកគាត់នាំគ្នា selfie ពេញមេឃ ពេញអាកាស និស្សិតនាយទាហានយើង​ពិតជាពូកែៗណាស់»។ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ទិដ្ឋភាព​លោត​ឆ័ត្រ​យោង​របស់​និស្សិត​ទាហ៊ាន​ដូច​តទៅ​។







ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *