ជួយស៊ែររំលែកផងព្រោះពេលនេះគ្រួសារគាត់បារម្ភខ្លាំងណាស់​!! យុវតីស្រស់ស្អាតម្នាក់ សុំឪពុកម្តាយដើរលេងប៉ុន្តែអីលូវបាត់ខ្លួនឈឹង…

ខេត្តកណ្តាល៖ យុវតីស្រស់សោភាម្នាក់បានសុំឪពុកម្តាយទៅលេងភ្នំបាសិទ្ធ នៅថ្ងៃឆ្លងឆ្នាំសកល រួចបាត់ខ្លួនឈឺងមិនឃើញត្រឡប់មកផ្ទះវិញ សូម្បីតែទូរស័ព្ទក៏មិនអាចទាក់ទងបានដែរ ធ្វើឲ្យក្រុមគ្រួសារបារម្ភពីសុវត្ថិភាពនាងជាខ្លាំង។យុវតីដែលបាត់ខ្លួននេះ មានឈ្មោះជឿន ចន្ទចិន្តា ភេទស្រី ឆ្នាំកំណើត២០០១ មានទីលំនៅភូមិល្វា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ នាងបានបាត់ខ្លួន នៅថ្ងែទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខណៈដែលនាងសុំ ឪពុកម្តាយទៅដើរលេងនៅភ្នំបាសិទ្ធ ថ្ងៃឆ្លងឆ្នាំសកល២០១៩ -២០២០។ លុះមកដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ទូរស័ព្ទរបស់នាងលេខ096 356 0918 ហៅចូលបាន តែពុំមានអ្នកលើកទទួលធ្វើឲ្យក្រុមគ្រួសារបារម្ភពីសុវត្ថិភាពនាងជាខ្លាំង ខ្លាចជួបគ្រោះថ្នាក់ដោយប្រការណាមួយ ។

ពេលនេះ ក្រុមគ្រួសារបានចាត់ចែងគ្នាតាមរកយុវតីខាងលើ ហើយបើមានបងប្អូនណា បានប្រទះឃើញយុវតីមានដូចភិនភាគដូចខាងក្រោម សូមជួយផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយ:ទូរស័ព្ទលេខ 016 451 811 និង 068 734 818 សូមអរគុណទុកជាមុន៕

ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *