ភ្ញៀវទេសចរណ៍ធ្លាក់ចុះបង្កើតឲ្យមានបញ្ហា​សេដ្ឋកិច្ច!! ម្ចាស់សណ្ឋាគារ​អប្សរា​អង្គរ​ ​និង​សារមន្ទីរ​សព្វទស្សន៍អង្គរ ​ប្រកាស​បិទ​អាជីវកម្ម​ ​ស្របគ្នានិងសណ្ឋាគារ​នៅ​ភ្នំពេញដោយសារតែ…

សៀមរាប​៖​ ​សណ្ឋាគារ​អប្សរា​អង្គរ​ ​បាន​ប្រកាស​បិទ​អាជីវកម្ម​របស់​ខ្លួន​ចាប់ពី​ថ្ងៃទី១​ ​ខែមករា​ ​ឆ្នាំ២០២០​ ​ម្សិលមិញ​តទៅ​ ​ដែល​មូលហេតុ​នៃ​ការ​បិទទ្វារ​នេះ​ ​គឺ​បញ្ហា​សេដ្ឋកិច្ច​។​ ​សណ្ឋាគារ​នេះ​ ​បាន​បើក​ដំណើរការ​អស់​រយៈពេល​ប្រមាណ​ជា​ ​១៨ឆ្នាំ​មក​ហើយ​ ​និង​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ ​ASEAN​ ​Green​ ​Hotel​ ​Standard​ ​ពីរ​ដង​ ​និង​ជា​សណ្ឋាគារ​ឆ្នើម​ទទួល​ពានរង្វាន់​ ​សណ្ឋាគារ​គ្មាន​ផ្សែង​បារី​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​។​ ​

​ដោយឡែក​ ​ងាក​មក​​សារមន្ទីរ​សព្វទស្សន៍អង្គរ​វិញ​ ​ដែល​វិនិយោគ​ដោយក្រុម​ហ៊ុន​របស់​កូរ៉េខាងជើង​ ​មានតម្លៃ​ ​២៤លាន​ដុល្លារ​អាមេរិក​ ​នៅ​ខេត្តសៀមរាប​ ​ក៏បាន​ប្រកាស​បិទទ្វារ​ជា​ផ្លូវការ​ផង​ដែរ​។​

​ក្រៅពីនោះ​ ​ភោជនីយដ្ឋាន​ ​និង​ហាង​កាហ្វេ​ចំនួន​ ​៦​ ​កន្លែង​ផ្សេងទៀត​ ​ត្រូវ​បាន​ប្រកាស​បិទទ្វារ​ព្រមគ្នា​ ​ក្រោយ​បាន​លេច​រូបរាង​កាលពី​ឆ្នាំ២០១៥​។​ ​តាម​សេចក្ដីប្រកាស​របស់​សារមន្ទីរ​ខាងលើ​បាន​សង្កត់ធ្ងន់​ថា​ ​ថ្នាក់​គ្រប់គ្រង​ ​បានសម្រេច​ផ្អាក​អាជីវកម្ម​ជាបន្ទាន់​ ​និង​បណ្ដោះអាសន្ន​ ​ដោយសារ​ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច​។​

​សូម​បញ្ជាក់​ថា​ ​កន្លងទៅ​សារមន្ទីរ​មួយ​នេះ​ ​ទទួល​បាន​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​ចូល​ទស្សនា​ជាបន្តបន្ទាប់​ ​ដើម្បី​ចង់​ស្វែងយល់​ពី​វប្បធម៌​ ​និង​អច្ឆរិយ​របស់​ខ្មែរ​ ​ដែល​បាន​សម្ពោធ​ជា​ផ្លូវការ​ ​កាលពី​ថ្ងៃទី៤​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៥​ ​សាងសង់​ឡើង​ដោយក្រុម​ហ៊ុន​របស់​ប្រទេស​កូរ៉េខាងជើង​ ​និង​ការចូលរួម​ពី​អាជ្ញាធរ​អប្សរា​។​

​សារមន្ទីរ​ ​3D​ ​ដំបូងបង្អស់​នៅ​ប្រទេស​កម្ពុជា​ ​មាន​បំពាក់​គ្រឿង​បរិ​ក្ខា​ទំនើប​ៗ​ដែល​អាច​បង្ហាញ​អំពី​ប្រវត្តិ​នៃ​ប្រាសាទបុរាណ​ ​និង​ប្រវត្តិ​នៃ​ព្រះមហាក្សត្រ​ខ្មែរ​តាម​ជំនាន់​នី​មួយ​ៗ​ ​តាមរយៈ​រូបភាព​ ​និង​វីដេអូ​ជា​ប្រភេទ​ ​3D​។​ការប្រកាស​បិទ​ជាបន្តបន្ទាប់​ ​នៃ​សណ្ឋាគារ​ធំៗ​លំដាប់​ខ្ពស់​ ​នៅ​ខេត្តសៀមរាប​ ​និង​រាជធានី​ភ្នំពេញ​នេះ​ ​ហាក់​ធ្វើ​ឡើង​ព្រម​ៗ​គ្នា​ ​និង​អះអាង​ថា​ ​បណ្ដាលមកពី​បញ្ហា​សេដ្ឋកិច្ច​៕​

ប្រភព៖clicknews

Leave a Reply

Your email address will not be published. Required fields are marked *