ទំនងខ្លាំងណាស់!! មុខម្ហូបថ្មី របៀបធ្វើខសាច់គោពងក្រួចឆ្ងាញ់ៗ…

គ្រឿងផ្សំ – ពងក្រូច (ស្ងោឆ្អឹន បកសម្បកអោយស្អាត) – សាច់គោ ៤ខាំ (សាច់ជាប់ខ្លាញ់ និងសរសៃ ឬសាច់យាវ) – ស្ករ កន្លះស្លាបព្រាបាយ – ម្សៅផ្សំរសជាតិ កន្លះស្លាបព្រាបាយ – ប៊ីចេង – ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ

– ទឹកត្រី ២ស្លាបព្រាបាយ – ទឹកស៊ីអ៊ីខាប់ ៣ស្លាបព្រាបាយ – ប្រេងឆា – ខ្ទឹមស ខ្ទឹមក្រហម (ចិញ្រ្ចាំ) – ទឹក ៣០០មីលីលីត្រ – ម្ទេស – ខ្ញី (ហាន់ជាសរសៃតូចៗ) – ម្សៅស៊ុប កន្លះស្លាបព្រាបាយ ។

របៀបធ្វើ – ហាន់សាច់ជាដុំតូចៗល្មម រួចយកទៅប្រលាក់ជាមួយស្ករ ម្សៅផ្សំរសជាតិ ប៊ីចេង ម្រេច ទឹកត្រី និងទឹកស៊ីអ៊ីខាប់អោយសព្វផ្អាប់ទុក ១០នាទី។ – ដាំខ្ទះដាក់ប្រេងឆា ខ្ទឹមស ខ្ទឹមក្រហមឆាអោយប្រែពណ៌សឹមដាក់សាច់ចូលឆាអោយសព្វ រួចដាក់ទឹកកូអោយសព្វ គ្របអោយជិតចំអិន៣០នាទី។

– បន្ទាប់មកដាក់ ម្ទេស ខ្ញី ម្សៅស៊ុប និងពងក្រូចរួចកូអោយសព្វ គ្របអោយជិតចំអិន១៥ ទៅ២០នាទី ឬរហូតដល់ផុយសាច់ និងដាច់ទឹកជាការស្រេច៕

ប្រភព៖Lalinn like cooking

Leave a Reply

Your email address will not be published. Required fields are marked *