បងប្អូនខ្មែរមានឳកាសហើយ!! ពេលនេះជប៉ុននឹងផ្តល់សំបុត្រយន្តហោះឥតគិតថ្លៃចំនួន ៥០,០០០សន្លឹកដល់គ្រប់ជាតិសាសន៍……

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន បានប្រកាសនឹងផ្តល់សំបុត្រយន្តហោះទៅមកឥតគិតថ្លៃដល់ភ្ញៀវអន្តរជាតិចំនួន៥០០០០សន្លឹកនៅរដូវក្តៅឆ្នាំក្រោយ ក្នុងគោលបំណងជំរុញឱ្យភ្ញៀវទេសចរអន្តរជាតិ បានទស្សនាតំបន់ដែលពួកគេមិនទាន់បានស្គាល់ក្នុងប្រទេសខ្លួន។

សូមជម្រាបដែរថា សំបុត្រយន្តហោះ ដែលត្រូវផ្តល់ជូនដោយឥតគិតថ្លៃនោះ គឺលោកអ្នកត្រូវចុះឈ្មោះបំពេញពាក្យតាមរយៈ flag carrier’s Mileage Bank frequent flier program ហើយការចុះឈ្មោះនេះ ដាច់ខាតលោកអ្នក ត្រូវស្ថិតនៅប្រទេសណាមួយក្រៅពីប្រទេសជប៉ុន។

ក្រុមហ៊ុនអាកាសចរណ៍ នឹងធ្វើសេចក្តីណែនាំទីតាំងដែលយន្តហោះត្រូវចុះចតចំនួន៤ គឺ ជើងហោះហើរពីព្រលានយន្តហោះ Haneda ទៅទីក្រុងតូក្យូ ឬ ព្រលានយន្តហោះ Osaka’s Itami និង kansai ម៉្យាងទៀតសម្រាប់អ្នកដែលមានបំណងចង់ធ្វើដំណើររួមជាមួយគ្រួសារ និង មិត្តភ័ក្តិលោកអ្នកអាចចុះឈ្មោះជាក្រុមរហូតដល់ ៤នាក់ ហើយលោកអ្នកនឹងទទួលបានការឆ្លើយតបនៅរយៈពេល៣ថ្ងៃក្រោយ។

សូមបញ្ជាក់ដែរថា កម្មវិធីចែកសំបុត្រយន្តហោះឥតគិតថ្លៃនេះ នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃ៩ ខែសីហា ឆ្នាំ២០២០៕

ប្រភព៖ kromanews

Leave a Reply

Your email address will not be published. Required fields are marked *