ល្អមែន!!! ក្រុមហ៊ុនជប៉ុនធំមួយ សម្រេចសង់រោងចក្រទី២នៅខ្មែរដើម្បី…

ក្រុមហ៊ុនជប៉ុន Toyota Tsusho Corp នឹងសាងសង់រោងចក្រជួលទី ២ នៅកម្ពុជាដើម្បីគាំទ្រដល់អាជីវកម្មរបស់ខ្លួនដែលកំពុងពង្រីកខ្លួនចូលទៅក្នុងទីផ្សារប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន NNA កាលពីថ្ងៃទី ១៧ ធ្នូ កន្លងទៅ។ក្រុមហ៊ុនបុត្រសម្ព័ន្ធ Techno Park Poi Pet Pvt Co របស់ក្រុមហ៊ុន Toyota Tsusho បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Sanco Cambo Investment Group Co ដែលប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត។

រោងចជប៉ុននេះបានចាប់ផ្តើមសាងសង់ក្នុងទំហំ ៨០០០ ម៉ែត្រការ៉េដែលមានឈ្មោះថា តិចណូ ស្ថិតលើផ្ទៃដីប្រមាណ ១៦,០០០ ម៉ែត្រការ៉េ។ ហើយរោងចក្រនឹងត្រូវបញ្ចប់នៅខែសីហាឆ្នាំ ២០២០ ខាងនេះផងដែរ។ ចំពោះចំនួនទឹកប្រាក់នៃការវិនិយោគនៅក្នុងគម្រោងនេះមិនត្រូវបានបង្ហាញឡើយ។យោងតាមការបញ្ជាក់របស់លោក Naoto Sugita ដែលជានាយករងនៃក្រុមហ៊ុន Techno Park បានប្រាប់ NNA ឲ្យដឹងថា ក្រុងប៉ោយប៉ែតដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃបានក្លាយជាមូលដ្ឋានមួយដែលក្រុមហ៊ុនផលិតរបស់ជប៉ុនផ្ទេរផ្នែកខ្លះនៃដំណើរការផលិតកម្មរបស់ពួកគេពីប្រទេសថៃដែលពួកគេកំពុងប្រឈមនឹងបញ្ហាដូចជាការដំឡើងប្រាក់ឈ្នួល និងការគ្រប់គ្រងការងារជាដើម។

ជាមួយគ្នានោះក្រុមហ៊ុន ToyotaTsusho ក៏នឹងពិចារណាសាងសង់រោងចក្រជួលមួយផ្សេងទៀតដោយផ្អែកលើតម្រូវការផងដែរ។សូមជ្រាប់ថាកាលពីឆ្នាំ ២០១៦ Toyota Tsusho បានសាងសង់រោងចក្រជួលដំបូង ដែលមានក្រុមហ៊ុនចំនួន ៥ ចូលរួមក្នុងការផលិតគ្រឿងបន្លាស់រថយន្តគ្រឿងអេឡិចត្រូនិចផលិតផលដែក និងរបស់របរផ្សេងទៀត ហើយមកដល់បច្ចុប្បន្នក៏កំពុងតែដំណើរការនៅឡើយដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *