របៀបធ្វើបង្អែមតៅស៊ន ញាំក្តៅៗ​​ស្រូបខ្ទិះដូង!!!

គ្រឿងផ្សំ: សណ្តែកបាយ 3 ខាំ – 300g Green Soy Bean ស្ករ៥ខាំ 500 g Sugar អំបិលចុងស្លាបព្រាកាហ្វេ 1/5 teaspoon salt ទឹក១លីត្រ 1 liter Water ម្សៅឆា ឬ ម្សៅដំឡូងមី ២ស្លាបព្រា 2 spoon tapioca or cassava Starch ខ្ទិះដូង ១ខាំ 100g Coconut Milk ។
វិធីធ្វើ
១- ត្រាំសណ្តែកបាយក្នុងទឹកក្តៅពីរម៉ោង ហើយលាងសំបកចេញ សម្រស់អោយស្រស់ទឹក។
២- ដាក់ចំហុយ ៣០នាទី។
៣- ដាំទឹកអោយពុះ ចាក់ស្ករនិងអំបិលចូល ដាំអោយពុះ។

៤- លាយម្សៅឆាជាមួយទឹក៥-៦ស្លាបព្រាបាយ រួចចាក់ក្នុងទឹកស្ករ កូរអោយសព្វ។
៥- ចាក់សណ្តែកបាយចំហុយចូល ហើយកូរអោយសព្វ។
៦- បរិភោគក្តៅៗ ដោយមានស្រូបខ្ទិះដូង
៧- បើចង់អោយកាន់តែឆ្ងាញ់ សូមបរិភោគជាមួយ នំចាខ្វៃ។

ប្រភព៖ស្រ្តីមេផ្ទះ

Leave a Reply

Your email address will not be published. Required fields are marked *