កុំដាច់ចិត្តអូសរំលងអីបងប្អូន!!! អាណិតក្មេង ម្ដាយទើបស្លាប់ បន្សល់ទុកកូនភ្លោះទាំងនៅក្មេង ពុំដឹងពឹងអ្នកណាទេ….

ពិតជារឿងមួយដែលគួរឲ្យសង្វេគណាស់លោកអើយ ដែលមានរឿងបែបនេះកើតឡើង នេះបើយោងតាមគណនីហ្វេសប៊ុកបានបង្ហោះ ទាក់ទងនឹងការមរណភាពរបស់ស្ត្រីម្នាក់ដែលគួរឲ្យសង្វេគខ្លាំងណាស់ ត្រង់ថាស្រ្តីដែលមានស្លាប់នោះគាត់បានបន្សល់ទុកនៅកូនភ្លោះដែលធ្វើឲ្យមហាជនមានអារម្មណ៍ថាក្តុកក្តួលជាខ្លាំង ដែលម្ចាស់ហ្វេសប៊ុកឈ្មោះ «រដ្ឋបាលស្រុកក្រគរ ខេត្តពោធិ៍សាត់» បានសរសេររៀបរាប់ថា៖

«ឃុំកំពង់លួងស្រុកក្រគរខេត្តពោធិ៍សាត់អនិច្ចាទារិកាភ្លោះត្រូវម្តាយទទួលមរណៈភាពបន្សល់កូន8នាក់ក្នុងបន្ទុកគ្រួសារ។លោកលីវ សេងហ៊ីមអភិបាលនៃគណៈអភិបាលស្រុកក្រគរ និងជាប្រធានកិត្តិយសអនុសាខាកាកបាតក្រហមកម្ពុជា ស្រុកក្រគរបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត

និងជាប្រធានសាខាកាកបាតក្រហមកម្ពុជាខេត្តពោធិ៍សាត់ព្រមទាំងថវិការសមាគមអភិវឌ្ឍន៍នារីដើម្បីសន្តិភាពខេត្តពោធិ៍សាត់ ថវិការឃុំនិងក្រុមនិស្សិតជូនគ្រួសារទារិកាភ្លោះទាំង2។ មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមអភិបាលខេត្តនឹងផ្តល់ទឹកដោះគោអោយទារិកាភ្លោះរហូតគ្រប់6ខែទៀតផងស្ថិតនៅឃុំកំពង់លួង នាព្រឹកថ្ងៃទី28-12-2019»៕

Leave a Reply

Your email address will not be published. Required fields are marked *