រូបមន្តធម្មជាតិរឹតបំបាត់ស្ពឹកដៃជើង ឈឺឆ្អឹងឆ្អែង ឈឺដៃជើង កប់សរសៃ ថ្លោះដៃជើង!!!

រូបមន្តធម្មជាតិរឹតបំបាត់ស្ពឹកដៃជើង ឈឺឆ្អឹងឆ្អែង ឈឺដៃជើង កប់សរសៃ ថ្លោះដៃជើង អ្នកទើបសម្រាលកូនហើយ អាចយករឹតដើម្បីឱ្យរឹងសរសៃដៃជើងបាន! គ្រឿងផ្សំរកបានងាយណាស់ ! លាបទៅជាហើយ!

១.គ្រឿងផ្សំ៖
-ស្រាស 0,5 ឬ ១លីត្រ
-ក្រូចសើច ១ គីឡូក្រាម
-ពន្លៃបុកឱ្យម៉ដ្ឋ

២.វិធីធ្វើ៖
-យកស្រាស និងក្រូចសើចទាំងអស់ក្នុងបរិមាណដូចរៀបរាប់ខាងលើ ដាក់ចូលគ្នាក្នុងឆ្នាំង ឬខ្ទះមួយហើយដាំឱ្យពុះ
-បន្ទាប់មកដាក់មើមពន្លៃបុកម៉ដ្ឋចូល៣ស្លាបព្រាបាយ
-រួចហើយទុករំងាស់ឱ្យចេញជាតិចូលគ្នាប្រហែលកន្លះម៉ោង។

៣.វិធីប្រើប្រាស់៖១ថ្ងៃ រឹត ៣ដង ព្រឹក ថ្ងៃ និងល្ងាច។
ព្យាយាមរឹតឱ្យទៀងទាត់ នឹងឃើញលទ្ធផលគាប់ប្រសើរពេកណាស់បងប្អូន!

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
រៀបរៀងអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *