គ្រឿងអលង្ការពាក់ដៃម្ខាងរបស់ Ronaldo ថ្លៃកប់ ដែលមានតម្លៃរហូតដល់ទៅ១លានដុល្លារ!

កីឡាករដែលមកពីក្រុមសេះបង្កង់ Cristiano Ronaldo បានធ្វើឲ្យមហាជន និងហ្វេនៗរបស់លោកមានការកោតសរសើ ចំពោះគ្រឿងលំអដៃខាងឆ្វេងរបស់លោកដែលគិតជាតម្លៃជិត ១លានដុល្លារ។

នៅក្នុងសន្និសីទកីឡាមួយនៅទីក្រុងឌូបៃ កីឡាករលំដាប់ជួរមុខម្នាក់នេះ បានពាក់នាឡិកាម៉ាក Rolex GMT-Master Ice ដែលវាជាប្រភេទនាឡិកាដែលធ្វើឡើងដោយមាសជាមួយ និងពេជ្រ ដែលមានតម្លៃ ៣៨០,០០០ ផោន (ប្រហែល ៥០ ម៉ឺនដុល្លារ) និងចិញ្ចៀនពេជ្រដែលមានត្បូងពណ៌លឿងមានតម្លៃ ២០០,០០០ ផោន (ប្រហែល ៣០ម៉ឺ ន ) រួមទាំងចិញ្ចៀនពេជ្រមួយទៀតដែលពាក់នៅលើដៃនាង ក៏មានតម្លៃ ៥០,០០០ ផោន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​(ប្រហែល ៧ ម៉ឺន) ផងដែរ។

គួរបញ្ជាក់ថា សព្វថ្ងៃកីឡាករវ័យ ៣៤ ឆ្នាំរូបនេះកំពុងឈរនៅលេខរៀងទី២ ក្នុងចំណោមកីឡាករដែលរកប្រាក់ចំណូលបានច្រើនបំផុតបន្ទាប់ពីកីឡាករ Lionel Messi ។ ពោលគឺគាត់អាចរកបានរហូតទៅដល់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១០៩ លានដុលារ៕

Leave a Reply

Your email address will not be published. Required fields are marked *