ស្រលាញ់គ្នាជាង១១ឆ្នាំ ជួបឧបសគ្គ រាប់មិនអស់ នៅតែមិនលែងដៃគ្នា តស៊ូស្រលាញ់គ្នា រហូតសម្រេចក្តីស្រម៉ៃរួមគ្នា ឈានដល់ការរៀបការ នឹងមានអ្វីគ្រប់យ៉ាង ទាំងលុយ ឡាន ផ្ទះ កូន និងសុភមង្គល

មនុស្ស​គ្រប់គ្នាតែងតែប្រាថ្នាចង់បានស្នេហាពិត​ រកឃេីញមនុស្ស​ដែលខ្លួន​ស្រលាញ់​ មាន​ភាព​ស្មោះត្រង់​​ និងហ៊ាន​តស៊ូ​គ្រប់​ឧបសគ្គ​ លះបង់​គ្រប់​បែបយ៉ាង​ទៅថ្ងៃខាងមុខជាមួយគ្នាដោយមិនរុញរា​ រស់នៅ​យ៉ាង​មាន​សុភមង្គល​ តែវាមិនមែនជារឿងដែលងាយស្រួលនោះទេ​ ក៏ព្រោះតែ​ផ្លូវ​ជីវិត​មាន​រឿង​រ៉ាវ​ និង​បញ្ហា​ជាច្រើន​ដែលយេីងមិនអាចនឹកស្មានដល់នោះឡើយ។

ដោយឡែក​ ក្រឡេក​មកមើលអំពីជីវិតស្នេហា​ប្តី​ប្រពន្ធ​​មួយ​គូ​នេះ​វិញ​ ដែល​គាត់មានគណនី ហ្វេសប៊ុកឈ្មោះ Con Stant ​បាន​រួមរស់នឹងស្រលាញ់​គ្នាអស់រយៈពេល​ជាង​១១ឆ្នាំ​មក​ហើយ​ និង​ទទួល​បាន​កូនប្រុស​ម្នាក់​ជាចំណងដៃ​។ ក្នុង​នោះដែរ​ អ្នក​ទាំង​ពី​របានឆ្លងកាត់នូវ​ឧបសគ្គ​ និង​បញ្ហា​ជាច្រើន​រាប់​មិនអស់​ តែទោះ​ជាបែបនេះក្តី​ ក៏អ្នកទាំងពីរមិនលែងដៃគ្នានោះទេ​។

ទន្ទឹមនឹងនេះដែរ អ្វី​ដែលគួរ​ឲ្យ​កោតសរសើរ​បំផុតចំពោះក្ដីស្រលាញ់មួយនេះ​ នោះ​គឺ អ្នក​ទាំង​ពី​រមិន​ត្រឹម​តែ​មាន​ក្តី​ស្រឡាញ់​ និង​ស្មោះត្រង់​​រវាងគ្នានឹងគ្នានោះទេ​ ថែមទាំងចេះយោគយល់​អធ្យាស្រ័យ​ចំពោះ​គ្នា និងមានភាព​រឹងមាំ​ ចេះ​ប្រឈមមុខ​ និងដោះស្រាយបញ្ហា​រួម​គ្នា​ ដេីរ​ទៅមុខដោយមិនចុះចាញ់​ តស៊ូ​តាំងតែពីបាត​ដៃទទេ​ រហូត​ទទួល​បាន​ជោគជ័យ​ មាន​ផ្ទះ​ មានឡាន​ និងសាង​សុភមង្គល​យ៉ាង​មាន​សេចក្តី​សុខ​។

ដោយ​សារ​តែ​ហេតុ​ផលទាំងអស់នេះហេីយ​ ទេីប​អ្នក​ទាំង​ពី​រ​អាច​តស៊ូ​ជាមួយ​គ្នា ​រហូត​ឈានដល់ថ្ងៃមង្គល​ ក្នុង​អំឡុង​ខែ​មិនា​ ដែល​ជា​ថ្ងៃរៀបការបំពេញមុខមាត់​ឪពុក​ម្ដាយ​ទាំង​សងខាង​ ទៅតាមប្រពៃណីទំនៀមទំលាប់ខ្មែរ​ ហេីយ​ក្រោយ​ពី​រៀបការ​រួច​ រហូត​មកដល់​អំឡុង​ខែ​ធ្នូ​នេះ​ អ្នក​ទាំងពីរទេីបតែមាន​ដំណើរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​ និងបាន​បង្ហាញ​ពីភាព​ផ្អែមល្ហែម​ជាមួយ​ ស្នាម​ញញឹម​យ៉ាង​មាន​សុភមង្គល​ ដែលធ្វើឲ្យ​មានអ្នកលួចច្រណែនមិនតិចនោះទេ។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *