អស្ចារ្យណាស់!!! វិចិត្រករគំនូរកម្លោចស្លឹកត្នោតខ្មែរ

គំនូរមានច្រើនប្រភេទ ដូចជាការគូរគំនូរដោយថ្នាំពណ៌ គំនូរប្រេង គំនូរបៀក គំនូរខ្សាច់ជាដើម។ គំនូរទាំងនោះមានលក្ខណៈពិសេសផ្សេងៗគ្នាទៅតាមការច្នៃ​ប្រឌិតរបស់វិចិត្រករនីមួយៗ។

វិចិត្រករ ​រឿម ប៊ុនហាក់ គឺជាវិចិត្រករខ្មែរតែម្នាកគត់ ដែលមានទេពកោសល្យចេះ គូរគំនូរកម្លោចស្លឹកត្នោត នៅគេហដ្ឋាន​របស់​គាត់ នា​ខេត្តសៀមរាបរហូតបានភាពល្បីល្បាញ មានការទទួលស្គាល់ពេញផ្ទៃប្រទេស និង នៅលើឆាកអន្តរជាតិទៀតផង។

វិចិត្រករ ​រឿម ប៊ុនហាក់ បានពន្យល់ថា ជាគំនូរកម្លោចលើស្លឹកត្នោត។ ហេតុផលដែលដាក់ឈ្មោះនេះ ដោយសារយើងយកស្លឹកត្នោតមកបិទលើក្តាបន្ទះរបស់យើងនេះ។ យើងយកបណ្តូលត្នោត ហើយយកដែក នៅក្នុងចង្ក្រាន្តដែលក្រហមនេះ យើងយកមកកម្លោច។

មានន័យថាបើវាអត់ឆេះខ្លោច អត់ក្តៅទេ វាអត់ចេញជារូបភាពទេ។ វាខុសពីយើងយកខ្មៅដៃទៅសរសេរលើហ្នឹង ប៉ុន្តែនេះយើងយកដែកក្តៅ ចេញភ្លើងហ្នឹងកម្លោច ហើយយើងយកអាភាពខ្លោចហ្នឹងទៅកែជារូបភាពដែលយើងចង់បានហ្នឹង៕

Leave a Reply

Your email address will not be published. Required fields are marked *