អង្គការណាសា!!! ផ្កាយព្រះគ្រោះ៣ធំៗ កំពុងបោះពួយមកជិតផែនដី…

អាមេរិក៖ អង្គការណាសាបានប្រកាសថា ផ្កាយព្រះគ្រោះ៣ ​ទាំងទំហំប៉ុនរូបសំណាកសេរីភាព (statue of liberty) ​នឹងហោះមកជិត​ផែនដីនៅល្ងាចនេះ។ក្នុងចំណោមផ្កាយព្រះគ្រោះទាំង៣ ដែលបោះពួយមកជិតគន្លងផែនដីយើងនៅយប់នេះ គឺមានទំហំតូចបំផុត​១៦ម៉ែត្រ ហើយធំបំផុតនឹងមានអង្កត់ផ្ចិតដល់ទៅ ៧៦ម៉ែត្រ។ផ្កាយព្រះគ្រោះធំបំផុតក្នុងចំណោម៣ ​នឹងធ្វើដំណើរ​មកជិតផែនដីនៅចម្ងាយ ១លានម៉ាយ​នៅម៉ោង ៥.៣៩ ល្ងាច។

ផ្កាយព្រះគ្រោះដែលមាន​ទំហំ១៦ម៉ែត្រ នឹង​ធ្វើដំណើរ​មកជិតផែនដី​នៅចម្ងាយ ៤១៥,០០០ម៉ាយ​ នៅម៉ោង ៦.៣៩ ល្ងាច។ផ្កាយព្រះគ្រោះទី ៣ ដែលមាន​ទំហំ៦៨ ​ម៉ែត្រ នឹងធ្វើដំណើរ​មកជិតផែនដីនៅចម្ងាយ ២,៥ លានម៉ាយ​ នៅម៉ោង ៧ និង ៥៩ នាទីល្ងាច ដែលស្មើនឹង ១១.៤២២ ដងចម្ងាយរវាងផែនដីនិងព្រះច័ន្ទ។តារាវិទូមករបស់អង្កការណាសា បានធ្វើការតាមដាន​វត្ថុដែលធ្វើដំណើរមកជិតផែនដីរួមទាំងគន្លងរបស់វា ដើម្បីព្យាករណ៍ពីការប៉ះទង្គិចដែលអាចកើតមាន។

អង្គការក៏បានណាសាបានប្រទះឃើញផ្កាយព្រះគ្រោះជាច្រើនទៀត ដោយសារតែវា​នឹង “​បោះពួយមកជិតផែនដី” នៅប៉ុន្មានថ្ងៃខាងមុខនេះ។យោងតាមកា​រសិក្សាបានឱ្យដឹងថា ផ្កាយព្រះគ្រោះធំជាងគេបំផុតដែលមានទំហំដល់ទៅ​១៣៤ម៉ែត្រ គឺនឹង​ធ្វើដំណើរមករកផែនដីថ្ងៃទី ២ ខែមករា ក្នុងចម្ងាយ ៧.៣ ដងពីផែនដីទៅព្រះច័ន្ទ។ប៉ុន្តែមនុស្សជាតិអាចដកដង្ហើមបានធូរស្បើយ ខណៈដែលតារាវិទូបានធានាថាគ្មានផ្កាយព្រះគ្រោះណាមួយ​អាចនឹងវាយប្រហារផែនដីបានឡើយ ដោយសារតែទីតាំងរបស់វាស្ថិតនៅចំងាយឆ្ងាយពីភពផែនដីរបស់យើង៕

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *