តម្លៃខ្លួន អ្នកស្រែកយំតាមបុណ្យសព ក្នុងមួយខែៗអាចរកបានរាប់ពាន់ដុល្លារ!!!
ថ្មីៗនេះមានការភ្ញាក់ផ្អើលមួយបានផ្ទុះឡើង ដោយស្ត្រីជនជាតិចិនវ័យកណ្តាលម្នាក់ ក្រោយពីបានប្រកបមុខរបរដើរស្រែកយំតាមរោងបុណ្យសព បានធ្វើឱ្យស្រ្តីរូបនេះក្លាយជាអ្នកមានយ៉ាងងាយ ។ស្រ្តីរូបនេះមិនត្រូវបានគេបញ្ចេញអត្តសញ្ញាណឡើយ ប៉ុន្តែត្រូវបានគេដឹងថារស់នៅក្នុងខេត្តហឺណាន នៃប្រទេសចិន ។ បើតាមឱ្យដឹង ស្ត្រីជនជាតិចិត្តរូបនេះ មានសមត្ថភាព និង ជំនាញពិសេសគឺការ «យំ» ដោយគាត់តែងបានប្រើជំនាញនេះដើម្បីរកស៊ី និង ទទួលបានប្រាក់ផ្គត់ផ្គង់គ្រួសារ ហើយគាត់តែងតែត្រូវបានគេជួលឱ្យទៅធ្វើជាអ្នកកាន់ទុក្ខតាមរោងបុណ្យសពជាហូរហែ។
ជាមួយនឹងមុខរបរនេះដែរ ស្ត្រីជនជាតិចិនដដែលនេះរកចំណូលបានមិនស្ទើរឡើយ ដោយសម្រាប់ការកាន់ទុក្ខម្តងរយៈពេល ៣០ នាទី គាត់អាចរកលុយបានប្រមាណ ៣០០ យ័ន ស្មើនឹង ៤២ ដុល្លារ ហើយសរុបក្នុងមួយឆ្នាំ គាត់រកចំណូលបានប្រមាណ ២០០ ០០០ យ័ន ស្មើ ២៨០០០ ដុល្លារអាមេរិក។គួរឱ្យដឹងដែរថា សម្រាប់មុខរបរនេះ ស្រ្តីជនជាតិចិនខាងលើបានប្រកបអស់រយៈពេល ២០ ជាងមកហើយ ហើយចំណូលដែលរកបាននោះ គាត់បានទិញផ្ទះសម្រាប់គ្រួសាររស់នៅយ៉ាងស្រួល មានហូបចុកគ្រប់គ្រាន់ និង បានបញ្ជូនកូនប្រុសច្បងរបស់គាត់ទៅរៀននៅសាកលវិទ្យាល័យថែមទៀតផង ៕
ប្រភព៖ ប្រជាប្រិយ