មិនសរសើរមិនបាន!!! DJ Soda ស្លៀកឈុតប្រពៃណីខ្មែរ ស្អាតណាស់ (មានវីដេអូ)

ភ្នំពេញ៖ គ្រប់គ្នាច្បាស់ជាបានស្គាល់រួចមកហើយ ពី DJ Soda ដែលនាងមានភាពល្បីល្បាញខ្លាំង តាមរយៈការធ្វើជា DJ មិនតែប៉ុណ្ណោះនាងមានហ្វេនជាច្រើន ដែលជាពិសេស នាងតែងតែ ធ្វើឲ្យប្រុសៗគ្រប់គ្នាស្រឡាំងកាំង ពេលនាងស្លៀកពាក់ម្ដងៗ។

យ៉ាងណាមិញ យើងដឹងហើយថា DJ Soda ជា DJ ដែលមានសម្រស់ស្រស់ស្អាត និងមានភាព សិចស៊ីរាល់ពេលដែលនាង មានការប្រគំតន្រ្តីម្ដងៗ ។ ដោយនាងជា DJមួយរូបដែលមានភាពល្បីល្បាញស្រាប់នោះ នាងក៏មានការងារនៅក្រៅប្រទេសផងដែរ ។ DJ Soda ក៏បានធ្លាប់មកប្រគំតន្រ្តីនៅប្រទេសកម្ពុជាចំនួន​ ២ដង ដែលខណៈពេលនេះ នាងកំពុងនៅកម្ពុជា ដើម្បីត្រៀមខ្លួនក្នុងការប្រគំតន្ត្រី​ សម្រាប់កម្មវិធីឆ្លងឆ្នាំសកល ក្នុងទីក្រុងភ្នំពេញយប់នេះ ។

កាលពីប៉ុន្មានម៉ោងមុននេះ DJ Soda បានបង្ហោះនូវវីដេអូមួយ ដែលនាង បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលមើលទៅមានភាពទាក់ទាញ នឺងស្រស់ស្អាតខ្លាំងរួមជាមួយឈុតប្រពៃណីខ្មែរ ។ ដោយយើងធ្លាប់តែបានឃើញនាងស្លៀកពាក់បែបសិចស៊ីផងនោះ តែអ្វីដែលពិសេស នាងបានសរសេរ ជាភាសាខ្មែរ នៅលើវីដេអូរបស់នាង ដែលដាក់ថា “ ជំរាបសួរ ” ៕khmerload

Leave a Reply

Your email address will not be published. Required fields are marked *