ស៊ែរឲ្យបានដឹងគ្រប់គ្នាផង មិនអស់ថ្លៃទេ!!! យកស្លាកលេខចាស់ ដែលគ្មាន QR Code មកប្ដូរយកថ្មី

ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា ស្លាកលេខរថយន្តដែលគ្មានQR Code ទៅដូរយកស្លាកលេខថ្មីដែលមាន QR Code ដោយគ្មានការតម្រូវឲ្យបង់ប្រាក់នោះឡើយ ដោយរាល់ការចំណាយថ្លៃសេវាជាបន្ទុករបស់រាជរដ្ឋាភិបាល។ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងនិង ជាអនុប្រធានអចិន្រ្ដៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា

ក្រសួងបានដាក់លិខិតស្នើទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគម្រោងចំណាយថវិការដ្ឋប្រមាណ៣លានដុល្លារ សម្រាប់ចំណាយដើម្បីឲ្យប្រជាពលរដ្ឋ ដែលមានរថយន្តប្រើប្រាស់ស្លាកលេខចាស់គ្មានQR Code ទាំងអស់ សុំប្តូរយកស្លាកលេខថ្មីដែលមាន QR Code ដោយពុំចាំបាច់បង់ថ្លៃសេវា៕ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *