​កំហុស​បច្ចេកទេស​!! ហេតុការណ៍​ភ្ញាក់ផ្អើលបន្ទាប់ពីប្រជាពលរដ្ឋនាំគ្នាទៅដងប្រេងនៅប្រឡាយមួយនៅក្រុងព្រះ​សីហ​នុ…

ព្រះ​សីហ​នុ​៖ កាលពី​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​នាំ គ្នា​ទៅ​ដង​យក​ប្រេង ដែល​ហូរ​ចេញ​តាម​ប្រឡាយ​ស្រប​តាម​ផ្លូវជាតិ​លេខ​៣​ជិត​ប្រជុំជន​វាល​រេញ ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​២៩ ខែធ្នូ ឆ្នាំ​២០១៩​នេះ​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បានអោយ ដឹង​ថា ប្រេង​ដែរ​ហូរ​ចេញ​មក​នោះ គឺ​ដោយសារ​ថារ​ធ្លាយ​ស៊ីទែន​ប្រេង​ចេញពី​ស្ថា​នី​ប្រេង​មួយ​កន្លែង​នៅ​ជាប់​នឹង​សួនច្បារ​រ​រង្វង់​មូល​វាល​រេញ​ប្រមាណ​ជាង​៣០០​ម៉ែត្រ ។ ចំណែក​ម្ចាស់​ស្ថានីយ៍ លីរ​ត្ន័​នៅ​ផ្សារ​វាល​រេញ​ប្រាប់​សមត្ថកិច្ច​ថា ប្រេង​នេះ​ជា​ប្រេងម៉ាស៊ូត មាន​ចំនួន​ប្រមាណ​ជាង​៣ ០០០​លី​ត្រ ធ្លាយ​ចេញពី​ស៊ីទែន​ស្តុក​នៅ​ក្នុង​ស្ថានីយ៍ ដោយសារ​បញ្ហា​ខុស​បច្ចេកទេស​៕


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *