បុព្វបុរសខ្មែរយើង ពិតជាពូកែណាស់!!! អង្គរវត្តយើងជាប់ជាស្ថាបត្យកម្មកំពូលក្នុងលោក

ប្រាសាទអង្គរវត្តដែលជាប្រាសាទដ៏ល្អល្អះនៃយើង និងជាដួងព្រលឹងជាតិនៃយើង ត្រូវបានកសាងឡើងជាច្រើនរយឆ្នាំមកហើយ ដោយមានការរចនានូវរូបចម្លាក់ជាច្រើន និងមានសោភ័ណ្ឌភាពល្អត្រចះត្រចង់ មានការសុីចង្វាក់គ្នាយ៉ាងច្បាស់ជាមួយនឹងតារាសាស្ត្រ វិទ្យាសាស្ត្រ និងបច្ចេកទេសនៃបុព្វបុរសរបស់យើង។

ជាការពិតណាស់បរទេសជាច្រើនមានការភ្ញាក់ផ្អើល ក៏ដូចជាសរសើរមិនដាច់ពីមាត់ ពីស្ថាបត្យកម្មដ៏មហិមាមួយនេះ ព្រោះកម្រនឹងមានមនុស្សលោកងាយនឹងធ្វើបាននោះទេ ដូច្នេះបានន័យថាខ្មែរយើងកាលពីសម័យអង្គរពិតជាមានប្រាជ្ញាខ្លាំង ប្រកបដោយទស្សនៈវិស័យខ្ពង់ខ្ពស់ និងវែងឆ្ងាយ។

ជាការពិតណាស់ អង្គរវត្តជាប់ជាស្ថាបត្យកម្មកំពូលក្នុងលោក លក្ខណៈពិសេសរបស់អង្គរវត្តគឺជាប្រាសាទដែលបង្រួមឧបទ្វីបទាំងអស់បញ្ជូលគ្នា។ ជាក់ស្តែង ជារៀងរាល់ចន្លោះថ្ងៃទី២១/២២/២៣ ខែមិនា និងកញ្ញា ព្រះអាទិត្យរះនិងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេលយប់និងថ្ងៃស្មើគ្នា(សមរាត្រី)គ្រប់អ័ក្សនៃប៉មរបស់ប្រាសាទគឺកើតចេញពីរង្វង់មូលដែល តំណាងឲ្យហ្វូងតារា ត្រាគោ (Draco)កញ្ជុំសកលដែលមានចំងាយប្រមាណជា 2លានឆ្នាំពន្លឺ៕

Leave a Reply

Your email address will not be published. Required fields are marked *