នារីពី​ឡុ​តកម្ពុជាដំបូងគេ!! ព្រោះតែតាមចាប់ក្តីស្រម៉ៃបានធ្វើអោយគាត់ក្លាយជានារីអាកាសយា​និក​ខ្មែរ​ទី​១…

កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង ចំពោះលទ្ធផលដែលនាងទទួលបានពីការប្រឡងនោះគឺចិន្តា​ ​បាន​បញ្ចប់​ការ​ហ្វឹកហាត់​ ​និង​ ​រៀនសូត្រ​បាន​ជោគជ័យ​ ​ហើយក៏​បាន​ត្រលប់​មក​ប្រទេស​វិញ​ដែរ​ ​ចិន្តា​កំពុង​ហ្វឹកហាត់​ការងារ​ជា​ពី​ឡុ​ត​ ​នៅ​ក្រុមហ៊ុន​អាកាស ចរណ៍​ក្នុង​ស្រុក​មួយ​ ​។​

​បន្ទាប់ពីទទួលបានភាពជោគជ័យនៅលើវិស័យដែលខ្លួនស្រឡាញ់និងជាក្តីស្រមៃដែលមានតាំងពីក្មេងមកហើយនោះគឺនាងបានប្រាប់ពីអារម្មណ៍របស់នាងឲ្យដឹងថា ៖ ​អារម្មណ៍​ដែល​កាន់ចង្កូត​បញ្ជា​យាន​ដ៏​ធំ​មួយ​នេះ​ពិតជា​អស្ចារ្យ​ណាស់​”​ ​ហើយ​នាង​ក៏​ចង់​បង្ហាញ​ឲ្យ​មហាជន​បានដឹង​ថា​ ​​មនុស្ស​ស្រី​ក៏អាច​ធ្វើការងារ​នេះ​បាន​ដែរ​!​ ​។​ ​ប៉ុន្តែ​ចិន្តា​ ​ក៏បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​យុវជន​ ​យុវនារី​ខ្មែរ​ដែល​មាន​សមត្ថភាព​ ​និង​ ​លទ្ធភាព​ ​គួរ​ពិចារណា​ជំនាញ​មួយ​នេះ​ផង​ ​ព្រោះ​បើ​ប្រៀបធៀប​ទៅ​ប្រទេស​ផ្សេងទៀត

នេះ​អាច​ជា​រឿង​ដល់​អស្ចារ្យ​មួយ​សម្រាប់​នារី​ម្នាក់​នេះ ដែល​ខំប្រឹង​ដើម្បី​ក្តី​ស្រ​ម៉ៃ​របស់​ខ្លួន​។ កញ្ញា ចិន្តា បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ពី​នារី​អាកាសចរណ៍​ម្នាក់ រហូត​ក្លាយ​ខ្លួន​ទៅ​ជានា​រី​អាកាសយាន​និក​ខ្មែរ​ទី​១​។

ក្នុង​នោះ​បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​មានឈ្មោះ​ថា Sreymom Kong បាន​សរសេរ​ថា “​ចិន្តា ដូ​រី ក្នុង​រូបភាព​នេះ បាន​រម្លឹក​ខ្ញុំ​នៅ​ពេល​ដែល​បង​បាន​បង្រៀន​ខ្ញុំ​ឱ្យ​ឆុង​កាហ្វេ ។ ហើយ​ឥឡូវនេះ រំលង​បាន​៤​ឆ្នាំ បងអាច​បើក​យន្តហោះ​បាន ។ ខ្ញុំ​ពិតជា​មាន​មោទកភាព​ចំពោះ​បង​ណាស់ ហើយ​ពេល​នេះ​ខ្ញុំ​ចង់ឱ្យ​បង​បង្រៀន​ខ្ញុំ​ឱ្យ​បើក​យន្តហោះ​ដូច​គ្នា ។ នារី​នារី​អាកាសយាន​និក​ខ្មែរ​ទី​១”៕


ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *