ដំណឹងដ៏សោកសៅ!! ចៅបង្កើតរបស់ អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែ…
ភ្នំពេញ៖ ជារឿងមួយដ៏សោកសៅ ក្រោយពីបានលេចលឺដំណឹងមកថា ចៅប្រុសបង្កើតរបស់ អធិរាជសម្លេងមាស លោកតា ស៊ិន ស៊ីសាមុត កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យរុស្សី។
យោងតាមប្រភពបានឲ្យដឹងថា ចៅបង្កើតរបស់ អធិរាជសម្លេងមាសរូបនេះ មានឈ្មោះថា លោក ស៊ិន សេដ្ឋកុល បានចូលមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបានដួល ដោយសារតែមានជម្ងឺលើសឈាម។
គ្រាន់តែទទួលដំណឹង ដ៏ក្ដុកក្ដួលនេះភ្លាម ធ្វើឲ្យអ្នកដែលបានស្គាល់លោក សេដ្ឋកុល មានអារម្មណ៍ភ័យបុកពោះខ្លាំងណាស់ ព្រមទាំងបានប្រកាសរកជំនួយ ពីបងប្អូនអ្នកសិល្បៈទាំងអស់គ្នាផង៕
ប្រភព៖ khmerload