ជួយចែករំលែកឲ្យប្រជាពលរដ្ឋខ្មែរដឹងផង!! តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រកាសជ្រើសរើសបុគ្គលិក កម្មករ ១១,៩០០ នាក់ បើចាប់អារម្មណ៍សូមធ្វើការទំនាក់ទំនងទៅកាន់…

យោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ ប្រជា​ជន​ ខេត្ត​ព្រះសីហនុ​ ដែល​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ ម្សិលមិញ​នេះ​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹងនូវ​ដំណឹង​ដ៏​រីករាយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមានបំណងចង់បានការងារធ្វេី​ ខណៈ​ដែលក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ មន្ទីរ​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ​ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ស្តី​ពី​ការ​ជ្រើសរើស​កម្មករ​និយោជិត​គ្រប់​ជំនាញ​នៅតំបន់​សេដ្ឋកិច្ច​ក្រុង​ព្រះសីហនុ​ ដែលមាន​ខ្លឹមសារ​ដូច​តទៅ​៖​

ដោយ​មាន​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​បង្កើត​ឱកាស​ការងារ​ជូន​ដល់​ប្រជា​ពលរដ្ឋ​សំដៅ​លេីកកំពស់​ជីវភាព​ និង​សុខមាភាព​ឱ្យ​កាន់​តែ​ប្រសើរ​ តាមរយៈ​គោលនយោបាយ​ និង​យន្តការនានាដេីម្បី​ទាក់ទាញ​ការ​វិនិយោគ​ ជាពិសេស​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅតាម​បណ្តា​រាជធានី​-ខេត្ត​នានា​ មន្ទីរ​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ ខេត្ត​ព្រះសីហនុ​ សូម​ជម្រាប​ជូន​ដល់​សាធារណជន​ កម្មករ​និយោជិត​ អង្គការ​វិជ្ជាជីវៈ​ និង​និយោជក​ឱ្យ​បាន​ជ្រាប​ថា​

បច្ចុប្បន្ន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុុ​មាន​សហគ្រាស​ឧស្សាហកម្ម​ និង​សេវាកម្ម​ចំនួន​១២១​ ដែលបាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ជិត​ ២៥.០០០នាក់។ ក្នុង​ត្រីមាស​ទី៤​ ឆ្នាំ២០១៩​ នេះ​ ដោយ​សារមានការកេីនឡេីងជាលំដាប់នៃការ​វិនិយោគ​ ក៏ដូចជា​ការ​ពង្រឹង​វិសាលភាព​ចង្វាក់​ផលិតកម្ម​ សហគ្រាស​ គ្រឹះស្ថាន​ជាច្រើន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុុ​ ត្រូវ​ការ​ជ្រើស​រើស​កម្មករ​ និង​បុគ្គលិក​ជំនាញ​ជាច្រើន​ មានដូចខាងក្រោម៖

១-​ កម្មករ​ធម្មតា​ ចំនួន​១០.០០០នាក់,​ ២-​ អ្នក​បកប្រែ​ចិន-ខ្មែរ​ ចំនួន​ ១២៥នាក់,​ ៣,​ កម្មករ​ជំនាញ​កាត់​ដេរ​ ចំនួន​១.៥៥០នាក់​,​ ៤-​ កម្មករ​ធ្វើ​ម៉ាសុីន​ ចំនួន​២២៥នាក់។ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទំនាក់ទំនង​ ​មន្ទីរ​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ព្រះសីហនុ​ អាស័យដ្ឋាន​ ភូមិ​១​ សង្កាត់​១​ ក្រុងព្រះសីហនុុ​ ខេត្ត​ព្រះសីហនុ​ លេខ​ទូរស័ព្ទ​:​ ០១១​ ២០៥​ ៨៦៣/០១៥​ ៤៧៩​ ៨៧៨​ ឬតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុុ​ អាស័យដ្ឋាន​ ផ្លូវ​ជាតិ​លេខ​៤​ ភូមិ​ពូធឿន​ ឃុំ​បិទត្រាំង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ លេខ​ទូរស័ព្ទ​ ០៨១​ ២៨៧​ ០៨០/០៨៨​ ៤១០​ ៩៩៨៨/០៨៩​ ៤៩៥​ ៣២៦/​០៩៦​ ៤៨៣​ ៣២៦៣។ សេចក្តី​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ សូម​សាធារណជន​ កម្មករ​និយោជិត​ អង្គការ​វិជ្ជាជីវៈ​ និង​និយោជក​ មេត្តា​ជ្រាប​ជា​ព័ត៌មាន​ និង​ផ្សព្វផ្សាយ​ដល់អ្នកដែល​កំពុង​ស្វែងរក​ការងារ​ធ្វើ​។






ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *